កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃទី ៤ ខែឧសភាវេលាម៉ោង ១២ ថ្ងៃត្រង់ តារាសម្តែងស្រី Se Ye Ji កំពុងនាំមុខក្នុងក្រុមជាតារាស្រីដែលទទួលបានសំឡេងគាំទ្រជាង ៥៧.៥២០ នៅលំដាប់ទី ១ ដែលនាំមុខនឹងតារាសម្តែងស្រី Kim So Hyun។ 

ដោយឡែក ទោះបីជាមានភាពចម្រូងចម្រាសផ្សេងៗក៏ដោយវាហាក់ដូចជាបច្ចុប្បន្ននេះ Seo Ye Ji បានឈានមុខគេសម្រាប់ពានរង្វាន់ «TikTok Popularity Star» នៅឯពានរង្វាន់ Baeksang Arts Awards ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែឧសភាវេលាម៉ោង ៩ ល្ងាចខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរតារាសម្តែង Kim Sun Ho កំពុងនាំមុខតារាប្រុសៗដែលមានសម្លេងគាំទ្រសរុប ១០៥.០៩០ សម្លេងនាំ មុខ Song Joong Ki និង Kim Soo Hyun ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះមិនទាន់ច្បាស់ទេថាតើ Seo Ye Ji នឹងចូលរួមក្នុងពិធីប្រគល់រង្វាន់នាពេលខាងមុខនេះឬយ៉ាងណានោះទេ៕

ប្រភព៖ AllKpop

សូមទស្សនារូបភាពខាងក្រោម៖

Se Ye Ji 
Se Ye Ji 
Se Ye Ji 
លទ្ធផលបោះឆ្នោត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]