រាជធានីភ្នំពេញ៖ ក្រោយពីមានការអំពាវនាវពីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៃរាជរដ្ឋបាលកម្ពុជា បានប្រកាសសុំឱ្យប្រជាជននៅក្នុងតំបន់ក្រហម ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា តាមរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ មើលទៅពិតជាកកកុញណែនណាន់តាន់ ហាក់ដូចជាពួកគាត់ មិនបានរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវនោះ។
ក្នុងនោះដែរ ក៏មានមហាជននៅលើបណ្តាញសង្គម បានធ្វើការរិះគន់ផងដែរ ចំពោះកង្វះការទទួលខុសត្រូវចំពោះបុគ្គលម្នាក់ ដែលរោមប្រជ្រៀតគ្នាដូចនៅក្នុងរូបនេះ ដែលនេះក៏អាចជាហានិភ័យឈានទៅរកការឆ្លងវីរុសកូវីដ១៩ ផងដែរ។
រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ថតនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមើលទៅក្នុងរូបនេះ មានមនុស្សកកកុញតែម្តង ដោយពុំមានការគោរពវិធានការគម្លាតសង្គម ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ ជាមួយនឹងការធ្វេសប្រហែសនេះ ក៏បង្កទៅជាការឆ្លងសហគមន៍ទ្រង់ទ្រាយធំម្តងទៀតផងដែរ។
គួរជម្រាបផងដែរ យោងតាមប្រសាសន៍មួយរបស់លោកជំទាវ ឱ វណ្ណឌីន ក៏បានសុំអំពាវនាវឱ្យប្រពលរដ្ឋគ្រប់រូបទាំងអស់ ទៅចាក់វ៉ាក់សាំងតែកុំនាំកូវីដ១៩មកវិញឱ្យសោះ។
ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ទើបយើងអាចបិទបញ្ចប់ព្រឹតិ្តការណ៍ឆ្លងសហគមន៍២០កុម្ភៈ នាពេលឆាប់ៗខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]