ថៃ៖ រដូវកាលនេះជារដូវដែលត្រូវបានប្រមូលផលនៃផ្លែធុរ៉េនហើយ សម្រាប់មហាជនគ្រប់គ្នាដឹងហើយថាធុរ៉េនវាមានតម្លៃថ្លៃល្មមសម្រាប់យើង ទិញយកមកញាំបានដោយក្នុងមួយគីឡូ ចន្លោះត្រឹម២ម៉ឺនរៀល ទៅ ៧ម៉ឺនរៀលគឺអស់ថ្លៃណាស់ទៅហើយសម្រាប់ធុរ៉េនទូទៅធម្មតា។

ផ្លែធុរេន កាន់យ៉ាវ និងអ្នកមានទ្រព្យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលកន្លងទៅនេះ មានការដាក់ទាំងពិពណ៌សប្បុរសធម៌មួយដែលបានរៀបចំដោយមន្ទីរកសិកម្មខេត្ត Nonthaburiដែលបានប្ររព្ធធ្វើឡើងនៅក្នុងប្រទេសថៃ ។សម្រាប់ ការតាំងពិពណ៌នោះផងដែរគឺមានការដាក់ដេញថ្លៃជាមួយ និងផ្លែធុរេន មួយផ្លែដែលជាប្រភេទធុរ៉េន កាន់យ៉ាវ គឺវាមានតម្លៃរហូតទៅដល់ ៤៨០០០ដុល្លារ ដែលជាប្រភេទធុរេនលក់បានថ្លៃជាងគេនៅក្នុងប្រទេសថៃ ។ តាមពិតទៅធុរេន កាន់យ៉ាវ គឺជាប្រភេទ ធុរ៉េនដែលតំណាងឱ្យខេត្ត Nonthaburi នៃប្រទេសថៃ ហើយធុរេនប្រភេទនេះផងដែរក៏មិនមានអ្វីដែលពិសេសជាងធុរ៉េទូទៅធម្មតានោះទេ តែវាគ្រាន់តែ ជាយុទ្ធសាស្ត្រ មួយរបស់មន្ទីរកសិកម្មខេត្ត ដើម្បីធ្វើការទាក់ទាញ​អ្នកមានៗ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ក្នុងការដេញថ្លៃ ជាមួយធុរ៉េនប្រភេទនេះដើម្បី ឱ្យធុរេនកាន់យ៉ាវមួយនេះក្លាយទៅជាភាពល្បីល្បាញនៅ លើពិភពលោក។ ហើយការដាក់តាំងពិពណ៌ផ្លែធុរេនដ៏ថ្លៃមិនធ្លាប់មានមួយនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ព្រោះមិនដែលមានធុរេនណាមានតម្លៃថ្លៃរហូតជិត ៥០០០០ដុល្លារបែបនេះនោះទេ៕

  Join Us ៖ https://t.me/khmerload

ការដាក់តាំងពិពណ៌
ការដាក់តាំងពិពណ៌
ផ្លែធុរេនកាន់យ៉ាវ
ភ្ញៀវអ្នកមាន​
ភ្ញៀវអ្នកមាន​
ភ្ញៀវអ្នកមាន​
ផ្លែធុរេនកាន់យ៉ាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]