បរទេស៖ អ្នកជ្រមុជទឹកពីរនាក់នៅឯរដ្ឋ Florida សហរដ្ឋអាមេរិក បានរកឃើញឆ្អឹងដំរី mammoth មួយដែលមានអាយុកាលតាំងពីយុគសម័យទឹកកក ខណៈពេលកំពុងជ្រមុជទឹកទន្លេក្នុងតំបន់។

លោក Derek Demeter និងលោក Henry Sadler បានរកឃើញឆ្អឹងទម្ងន់50ផោន (22kg) នៅក្នុងទន្លេ Peace River កាលពីថ្ងៃអាទិត្យ ដោយអ្នកទាំងពីរបានហៅវាថាជាការរកឃើញដ៏អស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងពីរជឿថាឆ្អឹងនេះជារបស់សត្វដំរី Columbian mammoth ដែលមានជីវិតកាលពីចន្លោះពី2.6លានទៅ 10,000ឆ្នាំមុន។ ទោះយ៉ាងណា អាយុពិតប្រាកដរបស់ឆ្អឹងនេះគឺពិបាកកំណត់ណាស់។

ក្នុងនាមជាអ្នកជំនាញខាងផូស៊ីល ឬ paleontologists អ្នកជ្រមុជទឹកទាំងពីរនេះក៏បានជីកឆ្អឹងជាច្រើនទៀត ដោយនៅថ្ងៃដដែលពួកគេបានរកឃើញផ្នែកខ្លះនៃត្រីឆ្លាមដែលផុតពូជ និងបានរកឃើញធ្មេញរបស់សត្វខ្លា saber-tooth ទៀតផង។

ធ្មេញរបស់សត្វខ្លា saber-tooth

កាលពីមុនលោក Sadler ក៏ធ្លាប់បានរកឃើញធ្មេញដំរី mammoth នៅក្នុងទន្លេដដែលនេះផងដែរ។

ការរកឃើញពីមុនៗមួយចំនួនរបស់ពួកគេ ត្រូវបានយកទៅដាក់នៅក្នុងសារមន្ទីរ Florida Museum of Natural History ប៉ុន្តែការរកឃើញថ្មីបំផុតនេះគឺនឹងត្រូវយកទៅបង្ហាញនៅក្នុងថ្នាក់រៀនដែលលោក Sadler បង្រៀន៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]