កូរ៉េខាងត្បូង៖ តារាល្បីៗ ភាគច្រើនតែងតែមានរថយន្តផ្ទាល់ខ្លួន ឬត្រូវបានផ្តល់ដោយរថយន្តរបស់ក្រុមហ៊ុនរបស់ពួកគេនៅពេលដែលពួកគេត្រូវការដើម្បីទៅកន្លែងណាមួយ ដែលពួកគេចង់ទៅ ជាពិសេសនោះសម្រាប់ការពារសុវត្ថិភាពនៃជីវិតឯកជនរបស់ពួកគេ ចៀសវាងប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈផងដែរ ។
ទោះយ៉ាងណា ក៏មានតារាល្បីៗ មួយចំនួនទាំងនេះ នៅតែត្រូវបានគេប្រទះឃើញដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដូចជាឡានក្រុងឬរថភ្លើងក្រោមដីជាដើម ដោយមិនខ្លាចក្នុងការបង្ហាញខ្លួន ដែលបានបញ្ជាក់ទៀតផងថា ពួកគេនៅតែជាពលរដ្ឋសាមញ្ញ ទោះបីជាពួកគេបានក្លាយជាអាយដលក៏ដោយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងទេថាមានតារាណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖
១. Ha Jung Woo
អ្នកលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលនៅពេលដែលតារាសម្តែងល្បីឈ្មោះHa Jung Woo ថ្មីៗនេះបានប្រើផ្លូវរថភ្លើងក្រោមដី ដើម្បីទៅកម្មវិធីណាត់ជួបអ្នកគាំទ្រទាន់ពេល។ លោកបានទាក់ទាញការចាប់អារម្មណ៍ជាមួយការបង្ហាញបែបនេះមិនត្រឹមតែប៉ុណ្ណោះ លោករីករាយក្នុងការដោះម៉ាសចេញ ហើយថតរូបជាមួយអ្នកគាំទ្រ។
២. Kim Jaehwan
អាយដល Kim Jaehwan នៃសមាជិក Wanna One ត្រូវបានប្រទះឃើញដោយប្រើរថភ្លើងក្រោមដី ដោយពាក់ម៉ាសនិងសំម្លៀកបំពាក់ធម្មតាយ៉ាងសាមញ្ញ។ គេត្រូវបានរាយការណ៍ថាបានឃើញ រូបលោកនៅក្នុងរថភ្លើងក្រោមដីជាច្រើនដង សូម្បីតែបន្ទាប់ពីបានក្លាយជាតារាល្បី ក៏លោកនៅតែជិះរថភ្លើងដដែល។
៣. Geum Donghyun
អាយដល Geum Donghyun បេក្ខជន ក្នុងគម្រោង Produce X 101 ត្រូវបានគេប្រទះឃើញប្រើរថភ្លើងក្រោមដីជាច្រើនដងសូម្បីតែបន្ទាប់ពីលោកបានល្បី។ តារារូបនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះអ្នកគាំទ្រដែលបានប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដោយមិនយកចិត្តទុកដាក់ចំពោះបរិស្ថានជុំវិញខ្លួនឡើយ។
៤. Park Bo Gum
តារាសម្តែងដ៏ល្បី Park Bo Gum បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់គេបានប្រទះដោយប្រើរថភ្លើងក្រោមដី។ អ្នកគាំទ្របានកោតសរសើររូបលោក ដែលមិនបានពាក់ម៉ាសទោះបីជាគាត់ជាតារាល្បីក៏ដោយ។ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានច្រណែននឹងមនុស្សដែលនៅក្បែរនោះ ក្នុងរូបភាពដែលមានសំណាងក្នុងការជិះរថភ្លើងក្រោមដីជាមួយតារាសម្តែងប្រុសរូបនេះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]