បរទេស៖ សមាសធាតុមួយផ្នែករបស់រ៉ុក្កែតដ៏ធំសម្បើម ដែលប្រទេសចិនទើបបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីពេលថ្មីៗនេះគឺមានបញ្ហា ហើយអាចនឹងបង្កភាពវឹកវរពេលដែលវាធ្លាក់ចុះមកសប្តាហ៍នេះ ដោយគេព្រួយបារម្ភថាវាអាចធ្លាក់នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ។
រ៉ុក្កែត Long March 5B របស់ប្រទេសចិនបានបាញ់ចេញកាលពីថ្ងៃពុធសប្តាហ៍មុន ហើយបានបញ្ជូនម៉ូឌុលដំបូងបង្អស់របស់ស្ថានីយអវកាសថ្មីរបស់ប្រទេសនេះទៅក្នុងគន្លងតារាវិថី។ ជាអកុសល ស្នូលដ៏ធំនៃរ៉ុក្កែតពិសេសនេះដែលមានឈ្មោះថា CZ-5B គឺមានបញ្ហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCZ-5B ត្រូវគេប៉ាន់ស្មានថាមានទម្ងន់ជាង20តោន ហើយទំនងជានឹងត្រូវធ្លាក់មកចំមហាសមុទ្រ ប៉ុន្តែបើមើលតាមគន្លងរបស់វានាពេលបច្ចុប្បន្ននេះ វាបានឆ្លងកាត់តំបន់ទីក្រុងដូចជាភាគខាងជើងក្រុងញូវយ៉ក និងភាគខាងត្បូងនៃប្រទេសនូវែលហ្សេឡង់ផងដែរ នេះបើយោងតាម SpaceNews។
ប្រព័ន្ធតាមដានរ៉ាដាបានបង្ហាញថា CZ-5B កម្ពស់30ម៉ែត្រនេះ កំពុងតែធ្លាក់មកពីក្នុងលំហពិតមែន។
ទោះយ៉ាងណា ប្រទេសចិនត្រូវរងការស្តីបន្ទោសមួយជុំទៀតពីមន្រ្តីអវកាសអន្តរជាតិ ដោយសារតែទំហំរបស់ CZ-5B នេះធំខ្លាំង ដោយវាមានទំហំធំជាង Falcon 9 ដល់ទៅ7ដងឯណោះ។
CZ-5B អាចឆេះនៅក្នុងបរិយាកាស ហើយកម្ទេចកម្ទីដែលនៅសេសសល់ភាគច្រើនទំនងជានឹងធ្លាក់នៅកន្លែងដែលគ្មានមនុស្សរស់នៅ។ ប៉ុន្តែរហូតទាល់តែប្រព័ន្ធតាមដានរ៉ាដាអាចកំណត់កន្លែងដែលវាធ្លាក់ចុះមកបាន គេនៅតែមិនដឹងថាវានឹងអាចធ្លាក់នៅចំទីណានោះទេ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]