ភ្នំពេញ៖ បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសាងអនាគតគ្រួសារ ក៏អតីតតារាសម្តែង វ៉ាន់ មូ៉និច បានចែកចាយ​ បង្ហោះរូបភាព ក្រោមការថ្នាក់ថ្នមពីស្វាមី យ៉ាងមានសុភមង្គល ក៏ដូចជាការលេងស្ទីលខ្លួនប្រចាំថ្ងៃ បានធ្វើឲ្យមានការកោតសរសើរ នៃជីវិតឯកជនរបស់អ្នកនាងគ្រប់ៗគ្នា។

ជាក់ស្តែង ខណៈពេលនេះ អតីតតារាស្រីរូបនេះ កំពុងពរពោះកូនទី ២របស់អ្នកនាង ដែលត្រូវបានគេសង្កេតឃើញថា តែងតែបង្ហោះរូបលើបណ្តាញសង្គម នៃការតែងខ្លួន ក្នុងអំឡុងពេលការពរពោះ​ ជាមួយស្ទាយ៍គួរឲ្យចាប់អារម្មណ៍ជារឿយៗ មិនចាញ់តារាបរទេសនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាថ្មីម្តង អ្នកម្តាយសម័យថ្មីរូបនេះ បានបង្កការភ្ញាក់ផ្អើល ទៅដល់អ្នកតាមដាន នៅលើបណ្តាញសង្គមអ៉ឺនស្តារក្រាមខ្លាំងមែនទែន ក្រោយពីឃើញនាងបង្ហោះរូបថតជាច្រើនសន្លឹក នៃឈរកាច់រាង មិនសំចៃដៃ នៅមុខរថយន្តសេ៊រីទំនើប។

ក្នុងរូបភាពមួយនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃរថយន្តស៊េរីទំនើបមួយនេះ ដែលវាជាឡានម៉ាក Mclaren ដោយត្រូវបានគេប៉ាន់ប្រមាណតម្លៃរហូតទៅដល់ ខ្ទង់រាប់សែនដុល្លារ ក្រោមសំណេរវែងអន្លាយ ដែល វ៉ាន់ មូ៉និច បានបញ្ជាក់ថា វាជាកាដូបានពី ស្វាមីរបស់អ្នកនាង សម្រាប់ចំណងដៃកូនទីពីររបស់ពួកគេដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វ៉ាន់ មូ៉និច
វ៉ាន់ មូ៉និច ជាមួយស៊េរីទំនើប
វ៉ាន់ មូ៉និច ជាមួយស៊េរីទំនើប
វ៉ាន់ មូ៉និច ជាមួយស៊េរីទំនើប
វ៉ាន់ មូ៉និច ជាមួយស៊េរីទំនើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច