ថៃ ៖ មុននេះបន្តិច គណៈកម្មាធិការជំងឺឆ្លង នៃខេត្តភាគខាងភូកេត (កោះភាគខាងត្បូង)បាន ស្នើឲ្យប្រជាជន កុំចាកចេញពីផ្ទះ របស់ខ្លួនចាប់ពី ម៉ោង១០ល្ងាច ដល់ ម៉ោង៤ព្រឹក ដោយចាប់ផ្តើម នៅថ្ងៃ អង្គារ នេះហើយ ក្នុងគោលបំណង ដើម្បីរារាំងការផ្ទុះនៃ ជំងឺកូវីដ១៩ ។
គួរបញ្ជាក់ផងដែរថា អភិបាលក្រុង លោក Narong Woonciew បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំ មួយរបស់ គណៈកម្មាធិការនៅសាលាក្រុង កាលពីថ្ងៃច័ន្ទ មិនតែប៉ុណ្ណោះ សំណើរនេះ នឹងត្រូវរក្សាឲ្យមានប្រសិទ្ធិភាព រហូតដល់មានការជម្រាបជូនសារជាថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Koosak Kookiatikul ប្រធានការិយាល័យសុខភាពភូកេត បានឲ្យដឹងថា ចំនួនឆ្លងសរុបនៃខេត្តនេះ មានចំនួន ៤៣៨ ករណី គិតត្រឹមថ្ងៃអង្គារ និង ការឆ្លងមេរោគថ្មី ចំនួន ១៥-២០ នាក់ ត្រូវបានបន្ថែម ជារៀងរាល់ថ្ងៃ។
យ៉ាងណាមិច លោកវេជ្ជបណ្ឌិត Chalermpong Sukonthapol នាយកមន្ទីរពេទ្យ Vachira Phuket បានបន្តឲ្យ ដឹងថា មន្ទីរពេទ្យChalong ត្រូវបានបិទ ចាប់ពីថ្ងៃ ទី៣-៩ ឧសភា ដោយសារ បុគ្គលិកពេទ្យ ៤៥ នាក់ ត្រូវបាន គេដឹងថាមាន ហានិភ័យខ្ពស់ និង ១៤នាក់ទៀត មានហានិភ័យទាប ប ខណៈ ពួកគេបានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺកូវីដ ៕
ប្រភព ៖ Bangkok Post
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]