សហរដ្ឋអាមេរិក ៖ មហាជនគ្រប់គ្នាប្រាកដណាស់និងយល់ថាឱ្យតែនរណាមានសម្បុរខ្មៅ ច្បាស់ណាស់ម្នាក់នោះមិនស្រស់ស្អាតនោះទេ រឹតតែគ្មានអ្វីដែលជាគួរឱ្យទាក់ទាញថែមទៀតផង។ បើអ្នកគិតបែបនេះគឺពិតជាខុសពីការពិតតែម្ដងហើយ ព្រោះ មានអ្នកសម្បុរខ្មៅមួយចំនួនបានធ្វើឱ្យពិភពលោកស្ងប់ស្ងែងនឹងគេណាស់។
ជាក់ស្ដែង តារាបង្ហាញម៉ូតម្នាក់ ដែលមានឈ្មោះថា Naykim Gatwech ដែលនាងមានវ័យ ២៧ឆ្នាំ រូបនេះត្រូវបានពិភពលោក កត់ចូលក្នុងសៀវភៅបំបែកឯតទគ្គកម្មពិភពលោក ហ្គីនណេស ថាជានារីដែលមានសម្បុរខ្មៅជាងគេនៅលើពិភពលោកដែលមិនធ្លាប់មានពីមុនមក ។ ហើយសម្រាប់សម្រស់របស់នាងវិញ មានភាពស្រស់ស្អាតគួរឱ្យទាក់ទាញខ្លាំងណាស់ ព្រោះតែរូបរាង ដ៏ស្រឡូន សម្បុរខ្មៅរលើប ព្រមទាំងមានទំរងមុខស្រស់ស្អាត ដែលគ្មានអ្នកណាមានដូចនាងនោះទេ ទើបបានធ្វើឱ្យ Naykim Gatwech ទទួលបានភាពទាក់ទាញនិងការចាប់អារម្មណ៍ពីសំណាក់មហាជនរាប់លាននាក់ទូទាំងពិភពលោក៕
Join Us ៖ https://t.me/khmerload
ចង់ដឹងថាសម្បុរនិងសម្រស់របស់នាងស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]