ខេត្តតាកែវ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានករណីស្លាប់ បុរសជាជនជាតិខ្មែរ ចំនួន ០១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
តាមការបញ្ជាក់ពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានបញ្ជាក់ថា បុរសខាងលើ បានស្លាប់នៅថ្ងៃទី០៤ ខែឧសភានេះ វេលាម៉ោង ១០៖៣០ នាទី ឈ្មោះ សោម ស៊ីណាត ជាជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ស្រុកសំរោង ខេត្តតាកែវ បានចូលសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃដដែល ដោយមានអាការៈ ចុកណែនក្នុងទ្រូង និងទល់នោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការសន្និដ្ឋានរបស់គ្រូពេទ្យ បានបញ្ជាក់ថា អ្នកឈ្មោះ សោម ស៊ីណាត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ ស្ទះសរសៃឈាមបេះដូង ទាំងរូបគាត់មានវិជ្ជមានវីរុសកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]