បរទេស៖ នាឡិកា Apple Watch ជំនាន់ក្រោយប្រហែលជាអាចវាស់កម្រិតជាតិស្ករក្នុងឈាម វាស់សម្ពាធឈាមនិងជាតិអាល់កុលក្នុងឈាមបាន នេះបើយោងតាមអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple។

តែគេនៅមិនទាន់ដឹងទេថា តើមុខងារទាំងអស់នេះអាចនឹងមាននៅក្នុង Apple Watch 7 ដែលទំនងជាត្រូវចេញនៅចុងឆ្នាំនេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Rockley Photonics របស់ចក្រភពអង់គ្លេស ដែលជាអ្នកផលិត sensors សម្រាប់នាឡិកា smartwatch និងបានហៅ Apple ថាជាអតិថិជនធំជាងគេរបស់ខ្លួន បាននិយាយថា នឹងមិនអាចចែកចាយបន្ទះឈីបស៊ីលីកូនសម្រាប់មុខងារត្រួតពិនិត្យសុខភាព រហូតដល់ពាក់កណ្តាលឆ្នាំ2022ឯណោះ។

ការពង្រីកមុខងារតាមដានវេជ្ជសាស្ត្រប្រហែលជានឹងធ្វើឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2 ដែលប្រហែលជាត្រូវការធ្វើតេស្តជាតិស្ករក្នុងឈាមច្រើនដងក្នុងមួយថ្ងៃ។

smartwatch

Apple បានធ្វើការអភិវឌ្ឍលើមុខងារវាស់គ្លុយកូសក្នុងឈាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នាយកប្រតិបត្តិលោក Tim Cook ក៏ធ្លាប់បានសាកល្បងឧបករណ៍មួយនៅឆ្នាំ2017ផងដែរ នេះបើយោងតាមសារព័ត៌មាន CNBC។ យោងតាម ​​MacRumors បានឱ្យដឹងថា លក្ខណៈពិសេសនេះអាចនឹងមានក្នុង Apple Watch 7។

ដូចគ្នានេះ គេហទំព័រព័ត៌មានបច្ចេកវិទ្យា Tom's Guide ក៏បានរាយការណ៍ផងដែរថា ការត្រួតពិនិត្យសម្ពាធឈាមអាចនឹងត្រូវដាក់នៅក្នុងម៉ូឌែលបន្ទាប់របស់ Apple Watch៕

Join us: https://t.me/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]