នៅពេលដែលយើងឈានចូលវ័យកាន់តែច្រើន រាងកាយរបស់យើងច្បាស់ជាប្រឈមនឹងការប្រែប្រួលមួយចំនួន។ នៅវ័យ៣០ឆ្នាំ គឺជាដំណាក់កាលដ៏សំខាន់ ជាពិសេសសម្រាប់ស្រីៗយើង ពីព្រោះវាគឺជាវ័យដែលយើងត្រូវចំណាយពេលវេលាច្រើន និងយកចិត្តទុកដាក់ចំពោះមុខរបរ គ្រួសារ និងសុខភាពជាចាំបាច់។ ដើម្បីចំណាយពេលលើកិច្ចការទាំងនេះប្រកបដោយប្រសិទ្ធភាព គ្នាយើងចាំបាច់ត្រូវមានថាមពលគ្រប់គ្រាន់ ដែលទាមទារឲ្យយើងត្រូវញ៉ាំអាហារត្រឹមត្រូវ និងមានតុល្យភាព។
អាហារដែលយើងត្រូវញ៉ាំនៅក្នុងវ័យ៣០ឆ្នាំ មានដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អាហារជួយពង្រឹងម៉ាស់ឆ្អឹង
សុខភាពឆ្អឹងគឺជាកង្វល់ដ៏ធំមួយសម្រាប់ស្ត្រីនៅវ័យ៣០ឆ្នាំ។ ប្រសិនបើយើងចាប់ផ្ដើមញ៉ាំអាហារត្រឹមត្រូវចាប់ពីពេលឥឡូវនេះទៅ យើងអាចគ្រប់គ្រងបញ្ហាមួយចំនួនដូចជាជំងឺពុកឆ្អឹង ឬជំងឺរលាកសន្លាក់នៅថ្ងៃអនាគតបានយ៉ាងល្អប្រសើរ។
អាហារដែលល្អបំផុតសម្រាប់ពង្រឹងម៉ាសឆ្អឹង៖
- កាល់ស្យូម និងវីតាមីនD មានសារសំខាន់ក្នុងការជួយពង្រឹងឆ្អឹង ដែលមាននៅក្នុងទឹកដោះគោ និងទឹកដោះគោជូរ
- បន្លែបៃតងមានផ្ទុកជាតិដែក និងវីតាមីនដទៃទៀតដែលល្អចំពោះសុខភាព
- សាច់ត្រី ដូចជាត្រីសាល់ម៉ុនជាដើម
- ផ្លែអាល់ម៉ុន
២. អាហារដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
រ៉ាឌីកាល់សេរីជួយជំរុញភាពចាស់នៃជាលិកា ហើយដើម្បីប្រឆាំងនឹងរ៉ាឌីកាល់សេរី ស្រីៗយើងចាំបាច់ជ្រើសរើសអាហារដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។
- ញ៉ាំតែ និងកាហ្វេនៅក្នុងបរិមាណសមល្មម ពីព្រោះភេសជ្ជៈទាំងនេះសុទ្ធតែមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
- ផ្លែប៊ឺរី ជាពិសេសគឺផ្លែប្លូប៊ឺរីដែលមានសារធាតុប្រឆាំងនឹងការរលាកខ្លាំង ហើយវាក៏សំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ
- អង្ករដំណើបខ្មៅ។
៣. អាហារជួយឲ្យយើងគេងលក់ស្រួល
ការគេងមានសារសំខាន់ណាស់ សម្រាប់ជួយឲ្យមុខងាររាងកាយដំណើរការបានត្រឹមត្រូវ។
- ទឹកដោះគោមួយកែវនៅពេលយប់
- អាល់ម៉ុន និងត្រីដែលមានខ្លាញ់
៤. អាហារជួយគ្រប់គ្រងសម្ពាធឈាមបានល្អ
ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលបណ្ដាលមកពីជំងឺលើសសម្ពាធឈាម ស្រីៗយើងគប្បីបញ្ចូលអាហារទាំងនេះនៅក្នុងរបបអាហារ។
- អាហារដែលសំបូរដោយជាតិប៉ូតាស្យូម ដែលអាចគ្រប់គ្រងសម្ពាធឈាមបានល្អ រួមមានដំឡូង សណ្ដែក និងប៉េងប៉ោះ។
អាហារដែលមិនគួរញ៉ាំច្រើននៅក្នុងវ័យ៣០ឆ្នាំ
- អាហារដែលបន្ថែមជាតិស្ករ
- ភេសជ្ជៈដែលមានជាតិហ្គាស
- សូកូឡា
- គ្រឿងស្រវឹង និងការជក់បារី
- ទឹកស៊ីអ៊ីវ
- សាច់ជាប់ខ្លាញ់
- អាហារដែលមានជាតិប្រៃខ្លាំង ដូចជាដំឡូងបារាំងបំពង ឬអាហារចៀន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]