ជីវិត៖ នៅក្នុងពិភពលោកដ៏ឆើតឆាយ រាល់ថ្ងៃនេះ មានមនុស្សជាច្រើន កំណត់ជីវិតរបស់ នរណាម្នាក់ដោយ ផ្តោតទៅលើសម្ភារៈនិយមដែលគេប្រើ និងរបស់ដ៏មានតម្លៃផ្សេងៗទៀត ប៉ុន្តែពួកគេមិនបានឃើញជីវិតពិត នៅពីក្រោមភាពឡូយឆាយទាំងអស់នោះទេ ព្រោះមានអ្នកខ្លះ មានទ្រព្យសម្បត្តិយ៉ាងច្រើន តែជីវិតបែរជាគ្មាន សេចក្តីសុខទៅវិញ។

យ៉ាងណាមិញសម្ភារៈនិយម ទាំងអស់នោះមិនអាចកំណត់ថានរណាម្នាក់ មានក្តីសុខ ឬក៏អត់នោះទេ ប៉ុន្តែយើងអាចកំណត់វាបានតាមរយៈ ស្នាមញញឹមដ៏មានបរិសុទ្ធ ដែលមាននៅលើផ្ទៃមុខរបស់ពួកគេ និងទម្លាប់រស់នៅ ដែលមានសុខភាពល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ វាអាចមើលទៅសាមញ្ញ ប៉ុន្តែសុទ្ធជា របស់ដែលអ្នកគួរ សម្រេចក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកមិនអាចសម្រេចវាបានទាំងអស់ ទេក៏មិនអីដែល ព្រោះអ្វីដែលសំខាន់បំផុតក្នុងជីវិត នោះគឺអារម្មណ៍របស់ អ្នកចំពោះខ្លួនឯងថា តើអ្នកមានសេចក្តីសុខ ក្នុងការរស់នៅប្រចាំថ្ងៃឬទេ? មានសុខភាពល្អឬអត់?​ ហើយអ្នកបានទទួល ឬផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួនគ្រប់គ្រាន់ឬទេ?

ខាងក្រោមជា រឿងទាំង៥យ៉ាង ដែលអ្នកគួរសម្រេច នៅក្នុងជីវិត៖

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

១. សម្រេចក្តីស្រមៃ

វាគឺជាសមាសធាតុគ្រឹះ នៃការរស់នៅប្រចាំថ្ងៃ។ បើគ្មានក្តីស្រមៃទេ យើងនឹងមិនមាន ការជំរុញទឹកចិត្ត ដើម្បីទទួលបានអ្វីដែលអស្ចារ្យ ឬសូម្បីតែធ្វើអ្វីដែលសាមញ្ញ ដូចជាក្រោកពីគេង ពេលព្រឹកឡើយ។ យោងទៅតាមអ្នកចិត្តវិទ្យា Steve Taylor បាននិយាយថា ការមិនមានក្តីស្រមៃ ច្បាស់លាស់ ធ្វើឱ្យយើងងាយនឹងធុញទ្រាន់ ថប់បារម្ភ និងបាក់ទឹកចិត្តជាដើម។ ប្រសិនបើអ្នក សំលឹងមើលមនុស្សដែលជោគជ័យ ពួកគេម្នាក់សុទ្ធតែមាន ក្តីស្រមៃច្បាស់លាល់។ ពួកគេបានខិតខំយ៉ាងខ្លាំង ពីព្រោះពួកគេមានទំនុកចិត្ត លើអ្វីដែលពួកគេអាចសម្រេចបាន ហើយគោលបំណងនេះ គឺជាអ្វីមួយដែលយើងត្រូវធ្វើតាម ដើម្បីទទួលបាននូវជោគជ័យ នៅក្នុងជីវិត។

រូបភាពតំណាង

២. សុខភាព

ក្រៅពីមានរាងកាយ ដែលមានសុខភាពល្អ វាចាំបាច់ត្រូវមានស្មារតីល្អ។ សំណាងដែល យើងរស់នៅក្នុងពេលវេលាដែលសុខុមាលភាពផ្លូវចិត្ត ស្ថិតនៅជួរមុខ ហើយអ្នកដែលជួបប្រទះ នឹងបញ្ហាសុខភាពផ្លូវចិត្តណាមួយ ត្រូវបានផ្តល់ការព្យាបាល និងការថែទាំ ដែលពួកគេត្រូវការ ដើម្បីរស់នៅ ក្នុងជីវិតដែលមានសុភមង្គល។ មានវិធីជាច្រើន ដែលអ្នកអាចថែរក្សាសុខភាពផ្លូវចិត្ត របស់អ្នក។ ស្វែងរកសកម្មភាពដែលជួយឲ្យអ្នកធូរស្រាលដូចជា​ ការធ្វើសមាធិរាល់ថ្ងៃស្តាប់តន្រ្តី និងពាក្យលើកទឹកចិត្ត ឬគ្រាន់តែដើរលេង ដើម្បីប្រមូលគំនិតរបស់អ្នក។ វិធីណាក៏ដោយ ដែលអ្នកជ្រើសរើស ត្រូវប្រាកដថា ផ្លូវចិត្តរបស់អ្នក គឺស្ថិតនៅជួរមុខនៃសកម្មភាពនីមួយៗ។

រូបភាពតំណាង

៣. ធ្វើរឿងដែលអ្នកចូលចិត្ត 

កុំចំណាយពេលវេលារបស់អ្នក ទាំងអស់ផ្តោតទៅលើការងារ ទាំងស្រុងពេក។ ចំណាយប្រាក់ដែលរកបាន ទៅធ្វើរឿងមួយចំនួនដែលអ្នកចូលចិត្ត ដូចជា​ ទិញរបស់របរដែលអ្នកស្រលាញ់ ឬទៅកន្លែងដែលអ្នកប្រាថ្នា។ អ្នកអាចទៅវិស្សមកាលហើយលង់ស្នេហ៍ នៅក្នុងទីក្រុង ជាពិសេសម្ហូប រឺវប្បធម៌នៅកន្លែងនោះ។ អ្វីដែលសំខាន់ គឺអ្នកត្រូវចាប់យក អ្វីគ្រប់យ៉ាងដែលអ្នកចូលចិត្ត និងរីករាយជាមួយវា។

រូបភាពតំណាង

៤. មិត្តភក្តិ

មិត្តភក្តិ គឺជាផ្នែកសំខាន់មួយ នៃជីវិត និងសុភមង្គលរបស់យើង។ ពួកគេជាមនុស្សដែលអាច ចែករំលែកផ្នែកល្អបំផុតនៃជីវិតរបស់អ្នក ជាមួយអ្នក ហើយនឹងនៅទីនោះ ក្នុងនាមជាមនុស្ស ដែលទុកចិត្តនៅពេលអ្នកត្រូវការ និយាយអំពីបញ្ហាផ្ទាល់ខ្លួន។ ខណៈពេលដែលមិត្តភក្តិពិតប្រាកដ ពិបាកនឹងចូលមក ភាគច្រើននឹងមានមិត្តភក្តិ ដែលទុកចិត្តដែល អ្នកអាចទុកចិត្តបាន។ 

រូបភាពតំណាង

៥. ស្នេហា

សេចក្តីស្រឡាញ់ គឺជាចំណុចកណ្តាល នៃគ្រប់ផ្នែកនៃជីវិតរបស់អ្នក។ វាមិនត្រឹមតែ ទាក់ទងនឹងដៃគូទេ អ្នកនឹងស្រឡាញ់ដៃគូរបស់អ្នកខ្លាំង តែអ្នកក៏នឹងមាន សេចក្តីស្រឡាញ់ ដែលមិនអាចផ្លាស់ប្តូរ បានសម្រាប់គ្រួសារ និងមិត្តភក្តិរបស់អ្នកដែរ។ ស្នេហាក៏ជាអារម្មណ៍ ដែលនឹងជំរុញ អ្នកពេញមួយជីវិត ដើម្បីឲ្យអ្នកសេខក្តីសុខ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]