រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេលរៀបការរួច អតីតតារាសម្តែងស្រី វ៉ាន់ ម៉ូនិច តែងចែករំលែករូបភាព ជាមួយនឹងក្រុមគ្រួសារ យ៉ាងមានក្តីសុខ​ មើលទៅហាក់បីដូចជា ភរិយាជាទីស្រលាញ់របស់ស្វាមីជាខ្លាំង ដែលធ្វើឲ្យស្ត្រីមិនតិចនាក់ទេ ដែលពោលពាក្យសរសើរពីវាសនា អតីតតារាស្រីរូបនេះ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយនឹង រថយន្តសេ៊រីថ្មី តម្លៃរាប់សែនដុល្លារ ដោយរូបនាង បានបញ្ជាក់យ៉ាងច្បាស់ថាជា កាដូពីស្វាមី ក្នុងការស្វាគមន៍សមាជិកថ្មី កូនទី២របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ បន្ទាប់ពី បង្ហាញរូបរាងឡានថ្មីតម្លៃរាប់សែនដុល្លារ ជាកាដូពីស្វាមីមិនទាន់បានប៉ុន្មានផង ស្រាប់តែ ត្រូវបានគេរិះគន់ ថាឲ្យខ្លួន <ល្មមឈប់ផុសបង្អួតទ្រព្យសម្បិត្ត សម័យកូវីតហើយ ស្រណោះគ្នាអត់ កុំសម្ញែងគេមិនចាប់អារម្មណ៍ទេ សម័យកូវីដ រកតែអង្ករច្រកឆ្នាំមិនបានផង>។

វ៉ាន់ ម៉ូនិច

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច ស្វាមី និងកូនប្រុស
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច