វៀតណាម៖ យោងតាមសារព័ត៌មាននៅក្នុងស្រុកមួយរបស់វៀតណាម កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្សាយឱ្យដឹងថា ប្រទេសវៀតណាមបានរកឃើញវីរុសប្រភេទថ្មីចំនួន៤ករណី ដែលនេះជាវីរុសបំប្លែងខ្លួនថ្មីមកពីប្រទេសឥណ្ឌា ដែលកំពុងវាយលុកប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះ។
ដោយឡែក ប្រទេសវៀតណាមក៏បានរាយការណ៍ផងដែរអំពីការផ្ទុះការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍នាថ្ងៃអង្គារនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសដែលស្ថិតនៅភាគខាងកើតប្រទេសកម្ពុជាមួយនេះ បានរក្សានូវចំនួននៃការឆ្លងជំងឺកូវីដនៅត្រឹមតែ ២,៩១០ ករណី និង មានអ្នកស្លាប់ត្រឹមតែ ៣៥នាក់ប៉ុណ្ណោះ ដោយសារតែការធ្វើចត្តាឡីស័កជាលក្ខណៈទ្រង់ទ្រាយធំ។
ក្នុងនោះ អ្នកដែលបានឆ្លងវីរុសកូវីដ១៩ ប្រភេទថ្មី B.617 គឺត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ដោយអ្នកដំណើរទាំងនោះ បានធ្វើដំណើរចេញមកពីប្រទេសឥណ្ឌា ចូលមកកាន់ប្រទេសវៀតណាម ហើយក៏ត្រូវបានអាជ្ញាធរ ចាត់ឱ្យធ្វើចត្តាឡីស័ក។
ក្នុងនោះដែរ ចំណោមអ្នកដំណើរ៥នាក់ មាន៤នាក់ មានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទថ្មីនេះ និងលទ្ធផលនៃអ្នកដំណើរទី៥ ចេញលទ្ធផលតេស្តនៅពេលក្រោយ។
គួរបន្ថែមផងដែរថា ទន្ទឹមនឹងនោះដែរ ក្រោយរកឃើញបែបនេះ ភូមិមួយនៅក្នុងខេត្ត Ha Nam ជាប់ទីក្រុងហាណូយ ដែលមានមនុស្សប្រមាណ ១០០០នាក់ ត្រូវបានអាជ្ញាធរវៀតណាម ធ្វើការបិទខ្ទប់កាលថ្ងៃអង្គារនេះតែម្តង។
ដោយក្នុងនោះ តាមការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា បុរសម្នាក់ធ្វើដំណើរមកពីប្រទេសជប៉ុន រកឃើញថាវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច ហើយគាត់ក៏បានចម្លងជំងឺនេះដល់គ្រួសារផងដែរ។
ប្រភព៖ medicalxpress
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]