ថៃ៖ Rachwinwong ដែលមហាជនគ្រប់គ្នាតែងតែបានស្គាល់ហើយថា នាងគឺជាតារាសម្ដែងស្រីម្នាក់ដែលមានឈ្មោះបោះសម្លែង នៅក្នុងជួរសិល្បៈថៃ ។ ក្នុងនោះនាងក៏បានរៀបការមានគ្រួសារ ជាមួយនិង លោក Artiwara ដែលជាតារាសិល្បៈនៅក្នុងវង់តន្ត្រីម្នាក់ផងដែរ។
ក្នុងរយៈពេលកន្លងមកនេះ Rachwinwong បន្ទាប់ពីនាងបានប្រកាសដំណឹងល្អពីការមានផ្ទៃពោះដែលជាទាយាទដំបូងរបស់នាងនិងស្វាមីលោក Artiwara រួចមក ស្រាប់តែ មានឮដំណឹងថា Rachwinwong និងស្វាមីកំពុងនឹងត្រៀមផ្លាស់ទៅរស់នៅ ខេត្ត ភូកេត ដែលជាតំបន់សមុទ្រដ៏ស្រស់ស្អាត និងមានអាកាសធាតុស្រស់បំព្រង។ ហើយក៏ជាទីកន្លែងដែលស្វាមីនាងចង់រស់នៅ ដោយសារគេចូលចិត្តសមុទ្រខ្លាំងណាស់ ទើបពួកគេសម្រេចចិត្តផ្លាស់ទៅរស់នៅទីនោះតែម្ដង ព្រមទាំងជាទីកន្លែងក្នុងក្ដីស្រម៉ៃរបស់ Artiwara ដែលគេពិតជាមានក្ដីសុខ នៅពេលដែលគេក្រោកពីព្រឹកដើម្បីជូនកូនគេទៅសាលា និង ទៅទទួលកូនជាទីស្រឡាញ់របស់គេរៀងរាល់ថ្ងៃ៕
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]