ចិន៖ យោងទៅតាមគេហទំព័រ 163 បានរាយការណ៍ថានៅពេលតារាសម្តែងស្រី Li BingBing ចូលរួមក្នុងកម្មវិធីបានទម្លាយប្រាប់ថា នាងចូលចិត្តភាពស្អាតខ្លាំងណាស់ ដែលនាងធ្លាប់ឲ្យស្រីធ្វើការងារក្នុងផ្ទះចំនួន ២០ នាក់ លាឈប់ពីការងារ រយៈពេល ៣ ឆ្នាំចុងក្រោយ ពីព្រោះពួកគេមិនបំពេញតាមតម្រូវការរបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងរូបនេះ បានសារភាពថាទោះបីជាមនុស្សជាច្រើន ធ្វើការងារមួយនេះបានល្អក៏ដោយ បើសិនមិនអនុវត្តតាមដំណើរការដែលនាងតម្រូវនោះ ដូច្នេះពួកគេមិនអាចទទួលយកការងារនេះបាន​ ជាលទ្ធផលនាងមានតែសុំឲ្យពួកគេលាឈប់ពីការងារនេះ ហើយរកអ្នកថ្មីមកជំនួសទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតគេហទំព័រ 163 បង្ហាញបន្ថែមទៀតថា Li BingBing បើសិនមានភ្ញៀវទៅលេងផ្ទះរបស់នាង តារាស្រីរូបនេះក៏មិនអនុញ្ញាត្តិឲ្យអង្គុយផ្ទាល់លើសាឡុងទេ ទាល់តែយកក្រណាត់មកទ្រាប់អង្គុយ ជាពិសេសនោះ បើសិនមានភ្ញៀវសក់វែង រញ៉េរញ៉ៃមកលេងផ្ទះ នាងនឹងមិនអនុញ្ញាត្តិឲ្យចូលផ្ទះជាដាច់ខាត។

តួយ៉ាង Li BingBing ត្រូវបានគេស្គាល់ជាសិល្បករមួយ ដែលឈ្លក់វង្វេងនឹងភាពស្អាតនៅក្នុងឧស្សាហកម្មកម្សាន្តចិន ដោយកាលពីមុន ត្រូវបានលើកមកនិយាយថា នាងមានបង្គន់អនាម័យសម្រាប់ភ្ញៀវអ្នកក្រៅមកលេងផ្ទះ ខណៈពេលមួយ មានភ្ញៀវម្នាក់ បានទៅបង្គន់ខុស បន្ទាប់ពីនោះនាងឲ្យគេ ជួសជុលផ្លាស់ប្តូរបង្គន់ថ្មីតែម្តង ថែមទាំងប្តូរជញ្ជាំងសារជាថ្មីផងដែរ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Li BingBing
Li BingBing
Li BingBing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]