ខេត្តកំពង់ស្ពឺ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្តោះអាសន្ន កម្មករកម្មការិនី ចំនួនបីក្រុម ក្រុមទី៨B ៩B និង ១០​B នៃរោងចក្រ Fast Making ដែលស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយពីអាជ្ញាធរបានរកឃើញថា​ មានការឆ្លងរាលដាលនៃវីរុសកូវីដ១៩។

យោងតាមសេចក្តីសម្រេចដោយអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តម្រូវឱ្យមានការសហការពីកម្មករ កម្មការិនី ទាំងក្រុម​នៃរោងចក្រ Fast Making គឺត្រូវសហការជាមួយមន្ត្រីសុខាភិបាលដើម្បីផ្តល់សំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រីឯ និយោកជកនៃ ក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ ស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩។ ក្នុងនោះដែរ ក្នុងករណី​បងប្អូន​ខកខាន​មក​ផ្តល់​សំណាក​តាម​ការកំណត់​ទេ អាច​ទៅ​ផ្តល់​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​​ ដែល​នៅ​ក្បែរ​ផ្ទះ​បំផុត៕

សូមអានសេចក្តីសម្រេចលម្អិត៖

សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]