ភ្នំពេញ: ប៉ុន្មាននាទីមុននេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖
ផ្អែកលើការស្រាវជ្រាវ ÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/. ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។
២/. ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១ យប់។
៣/.ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់ ៣ ត្រលប់មកខុដូវិញ។
៤/. ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ចំពោះការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖
១/. ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឹបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។
២/.ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
🔴ដោយផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឹគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]