រាជធានីភ្នំពេញ ៖ ដោយសារតែ ទំហំនៃការឆ្លងរាតត្បាតនៃ ជំងឺកូវីដ១៩ មិនទាន់មានស្ថេរភាព តម្រូវការក្រុមគ្រូពេទ្យជំនាញ ជារឿងមួយដែលចាំបាច់ ដើម្បីជុំរុញឲ្យមាន ការព្យាបាលនិងការយកចិត្តទុកដាក់ ឲ្យបានដិតដល់បំផុត ដើម្បីឲ្យឆាប់ជា សះស្បើយ។
ទន្ទឹមនឹងនេះ គ្រួសារដែល មានសមាជិកជាគ្រូពេទ្យ ប្រាកដពី ជៀសមិនផុត ពីការឃ្លៀតគ្នាមួយរយៈនោះទេ ដោយសារតែ ពេលធ្វើការមិនអាចត្រលប់ទៅផ្ទះ តាមចិត្តនឹកឃើញឡើយ ព្រោះគ្រូពេទ្យគ្រប់គ្នា សុទ្ធសឹងតែមាន ហានិភ័យក្នុងការឆ្លងខ្ពស់ជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិច ថ្មីៗនេះ មហាជនហាក់ផ្តោតការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹង ស្វាមីភរិយាមួយគូនេះ ដែលជា ក្រុមគ្រូពេទ្យជួរមុខដូចគ្នា ត្រូវនៅឆ្ងាយពីផ្ទះ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏នៅមានកូនតូចម្នាក់ផងដែរ ដែលត្រូវបានមើលថែ ដោយអ្នកផ្ទះ ដោយសារនឹកកូនខ្លាំងពេក អ្នកទាំងពីរបាន សម្រេចចិត្តធ្វើរឿងនេះ ដោយនេះបានឆក់ យក បេះដូង របស់ប្រជាជនខ្មែរជាច្រើន យ៉ាងខ្លាំង ដោយក្នុងនោះ អ្នកទាំងពីរបាន សរសេរឈ្មោះកូន និងឈ្មោះរៀងខ្លួន លើសម្លៀកបំពាក់ការពាររបស់ខ្លួន រួចធ្វើដៃបេះដូង ដើម្បីថតផ្ញើកូន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]