ពិតណាស់ ទឹកឃ្មុំមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពយើងប៉ុណ្ណោះទេ វាក៏ផ្ដល់គុណប្រយោជន៍ដ៏សំបូរបែបចំពោះស្បែកផងដែរ ដូចជាកាត់បន្ថយមុន ការឆ្លងមេរោគលើស្បែក និងផ្ដល់សំណើមដល់ស្បែក។ បន្ថែមពីនេះ ទឹកឃ្មុំក៏មានប្រសិទ្ធភាពក្នុងការព្យាបាលរបួស និងកាត់បន្ថយការរលាកស្បែក។ ដូច្នេះហើយ ស្រីៗយើងគប្បីបញ្ចូលទឹកឃ្មុំទៅក្នុងទម្លាប់ថែទាំស្បែកប្រចាំថ្ងៃ ដើម្បីទទួលបានស្បែកដែលមានសុខភាព និងមានសំណើម។
១. ស្រ្កាប់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រីៗយើងអាចលាយទឹកឃ្មុំចំនួន២ស្លាបព្រាកាហ្វេ ទៅក្នុងកាកកាហ្វេចំនួន១ស្លាបព្រាកាហ្វេ និងរមៀតចំនួនកន្លះស្លាបព្រាកាហ្វេ បន្ទាប់មកយកល្បាយនេះមកម៉ាស្សាថ្នមៗនៅលើផ្ទៃមុខឲ្យសព្វ ដោយទុកចោលរយៈពេល៣ទៅ៥នាទី រួចលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។
កាកកាហ្វេគឺជាស្ក្រាប់ដ៏ល្អមួយសម្រាប់ជម្រុះកោសិកាងាប់នៃស្បែក។ បន្ថែមពីនេះ កាហ្វេមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលធ្វើឲ្យស្បែកខូច។ រីឯរមៀតជាភ្នាក់ងារប្រឆាំងនឹងបាក់តេរីដ៏មានឥទ្ធិពល ដែលអាចជួយដោះស្រាយបញ្ហាមុន និងជួយឲ្យស្បែកភ្លឺថ្លា។ ចំណែកឯទឹកឃ្មុំនឹងជួយរក្សាតុល្យភាពនៃភាពស្ងួត ដែលបណ្ដាលមកពីការជម្រុះកោសិកាងាប់ និងជួយឲ្យស្បែករបស់យើងមានសំណើម។
២. ប្រេងម៉ាស្សាផ្ដល់សំណើម
ប្រសិនបើគ្នាយើងចង់ស្ប៉ាសម្អាតមុខនៅផ្ទះដោយខ្លួនឯង ចូរលាយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេទៅក្នុងប្រេងអូលីវចំនួន១ស្លាបព្រាកាហ្វេ។ លាយវាឲ្យសព្វល្អ រួចយកមកលាបនៅលើផ្ទៃមុខ និងធ្វើការម៉ាស្សាថ្នមៗរយៈពេល១៥ទៅ២០នាទី មុនពេលលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។
ប្រេងអូលីវផ្ដល់សំណើមដល់ស្បែក និងបញ្ចៀសបញ្ហាស្បែកស្ងួត និងការរលាកស្បែកយ៉ាងពូកែស័ក្ដិសិទ្ធិ។
៣. កម្ចាត់ស្លាកស្នាមលើស្បែក
ជាមួយគ្នានេះដែរ ចំពោះស្រីៗយើងដែលមានស្លាកស្នាមផ្សេងៗនៅលើផ្ទៃមុខ ក៏ដូចជាមានពណ៌សម្បុរស្បែកមិនស៊ីគ្នា ចូរធ្វើការម៉ាស្សាទឹកឃ្មុំនៅលើផ្ទៃមុខត្រង់កន្លែងដែលមានស្នាមដោយផ្ទាល់រយៈពេលប្រហែល១ទៅ២នាទី រួចលាងជម្រះចេញជាការស្រេច។
ទឹកឃ្មុំគឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយចិញ្ចឹមបំប៉នស្បែកដែលខូច ជួយកម្ចាត់ស្លាកស្នាមផ្សេងៗនៃស្បែកបានយ៉ាងល្អប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]