ខេត្តព្រៃវែង- ត្បូងឃ្មុំ៖ បន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បិទខ្ទប់រាជធានីភ្នំពេញ និង​ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែឧសភា ដោយបន្តបិទខ្ទប់ចំពោះតំបន់ណា ដែលជាតំបន់ក្រហមមានការចម្លងខ្លាំងនៃវីរុសកូវីដ១៩ ដោយជំនួសវិញដោយវិធានការរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង គណៈអភិបាលនៃ ភូមិសាស្ត្រខេត្តកណ្តាល។

ជាមួយគ្នានោះដែរ យោងតាមការបញ្ជាក់ពីអភិបាលខេត្ត ព្រៃវែង លោក ជា សុមេធី បានឱ្យដឹងនៅលើផេកហ្វេសប៊ុករបស់លោក ដូច្នេះថា៖ ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី ខេត្តផ្សេងៗ ចូលមកកាន់ទឺកដីខេត្តព្រៃវែង ដាច់ខាងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និង ត្រូវពិនិត្យយកសំណាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាររបស់អភិបាលខេត្តព្រៃវែង

ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃទី០៥ ខែឧសភា​ ឆ្នាំ២០២១នេះ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដូច្នេះថា៖ ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។ 

សាររបស់អភិបាលខេត្តត្បូងឃ្មុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]