រាជធានីភ្នំពេញ ៖ ដោយសារមើលឃើញថា ការបិទខ្ទប់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនោះ ប្រាកដជាមាន បងប្អូនមួយចំនួន នឹងចាកចេញពី រាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនោះ អាជ្ញាធរខេត្តទាំំងនេះ បានប្រកាសនូវ សេចក្តីជូនដំណឹង ពីការតម្រូវឲ្យធ្វើចត្តាឡីស័ក ជាមុនសិន មុននឹងអនុញ្ញាតឲ្យចូលក្នុងមូលដ្ឋាន ដើម្បីការពារទុកជាមុន នូវការរីករាលដាលឆ្លង ដោយអចេតនាណាមួយ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គឺមានខេត្តចំនួន ៣ហើយ ដែលបានដាក់ចេញ នូវសេចក្តីជូនដំណឹងបែបនេះ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង "ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានីភ្នំពេញ-ខេត្តផ្សេងៗ ចូលមកកាន់ទឹកដី ខេត្តព្រៃវែង ដាច់ខាតត្រូវ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសំណាក សូមសាធារណជនទាំងអស់ មេត្តាជ្រាប"។
២.ខេត្តពោធិ៍សាត់ ៖ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថា ដោយសារស្ថានភាពនៃការឆ្លង ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ និងដើម្បីទប់ស្កាត់ បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ លើសពីនេះ ដើម្បីកុំឲ្យមានការឆ្លងរាលដាល ក្នុងភូមិសាស្ត្រខេត្តនោះ រដ្ឋបាលខេត្តបាន រឹតបន្តិចការធ្វើចរាចរណ៍ ចាប់ពីម៉ោង២០ ដល់ម៉ោង៥ ហើយ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើការត្រួតពិនិត្យសុខភាពបងប្អូន ដែលវិលត្រលប់ពីរាជធានី-ខេត្ត ដែលបិទខ្ទប់ នៅតាមមណ្ឌលសុខភាព ប៉ុស្ត៍សុខាភាព ដើម្បីវាយតម្លៃ តាមបច្ចេកទេសសុខាភិបាលជាកំហិត និងបញ្ជូនទៅធ្វើចត្តាឡីសូក នៅមណ្ឌលចត្តាឡីស័ក ដែលបានកំណត់។
៣.ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់យ៉ាងច្បាស់យ៉ាងដូច្នេះថា "ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!" នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង សូមអរគុណ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]