កូរ៉េខាងត្បូង៖    ប្រិយមិត្តដែលនិយមគាំទ្រក្រុម Blackpink ប្រាកដជាបានដឹងពីទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួត របស់ Lisa និង Jisoo។ 

ជាក់ស្ដែង កាលពីថ្ងៃទី ៥ ខែឧសភា Lisa  (BLACKPINK) ភ្លាមៗនោះ បានបង្ហោះរូបថតនៃការចេញទៅកោះជេជូជាមួយ Jisoo ហើយបានផ្ទុះការចាប់អារម្មណ៍យ៉ាងរហ័សនៅលើបណ្តាញសង្គម។ យ៉ាងណាមិញ គេអាចមើលឃើញថាក្នុងដំណើរកម្សាន្តនេះតារាស្រីទាំង ២ ដួងពិតជាសប្បាយរីករាយនិងមានផាសុខភាពណាស់ដោយស្លៀកសំលៀកបំពាក់សាមញ្ញ ៗ និងពាក់ម៉ាសជិតៗពេញមុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលគួរអោយកត់សំគាល់នោះ កម្រងរូបភាពជាច្រើនត្រូវបានថតជាមួយកាមេរ៉ាហ្វីលដែលមិនច្បាស់ ប៉ុន្តែនៅតែមិនអាចធ្វើអោយសម្រស់របស់ Lisa និងJ isoo អន់ថយបានឡើយ។ ដោយបានធ្វើឲ្យផ្ទុះ រាប់ពាន់លាន Like នៅលើបណ្ដាញសង្គម ដោយ Lisa បង្ហាញមុខមាត់យ៉ាង មុតនិងភ្នែកមូលធំ នាងថែមទាំងបាន បង្ហាញចង្កេះតូច និង​ ជើងវែងរបស់នាងនៅក្នុងរូបភាពនោះផងដែរ ។

ទន្ទឹមនឹងនេះ Jisoo គឺពិតជាស្រស់ស្អាតខ្លាំង នៅពេលដែលនាងបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតសម្រស់ដ៏សុភាពរាបសា និងការទាក់ទាញដោយភ្នែក។ ដូចការរំពឹងទុកនៃកំពូលសម្រស់ទាំង ២ របស់ BLACKPINK ប្រៀបដូច រូបភាពជាច្រើនកំពុងរីកដុះដាលនៅសួនផ្កា Lisa និង jisoo បានឈានដល់ចំណុចកំពូលដោយទាញយក បេះដូងជាង ៣ លានបន្ទាប់ពីការបង្ហោះត្រឹមរយៈពេល ៣ ម៉ោង៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Jisoo
Lisa
Jisoo
Lisa និង Jisoo
Lisa និង Jisoo
Lisa និង Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]