ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយថាតារា កញ្ញា យេយេ បានឆ្លងនូវជំងឺកូវីដ១៩ ដែលត្រូវធ្វើការសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកូវីដ១៩ ខណៈពេលនេះ រូបនាងបានទម្លាយប្រាប់ថា ខ្លួនបានជាសះស្បើយ អាចត្រឡប់មកផ្ទះវិញបានហើយ។
ជាក់ស្តែងនៅក្នុងការបង្ហោះវីដេអូ នៅគណនីហ្វេសប៉ុកជាផ្លូវការ របស់ កញ្ញា យេយេ ដែលបានបង្ហាញអារម្មណ៍ ត្រេតអរជាពន់ពេក បានរៀបរាប់ទាំងហូរទឹកភ្នែក ដែលបានជាសះស្បើយ បន្ទាប់ពីបានសម្រាកជាព្យាបាលជាច្រើនថ្ងៃ ដោយបានធ្វើឲ្យអ្នកទស្សនា មានការរំជួលចិត្ត ក៏ដូចជាសប្បាយចិត្តជំនួសនាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណឹងមួយនេះបានធ្វើឱ្យមហាជនមិនតិចនាក់នោះទេ មានសេចក្ដីត្រេកអរ និងរំភើបចិត្តជំនួស ដោយតារាស្រីរូបនេះ បានជាសះស្បើយ ពីជំងឺកាចសាហាវមួយនេះ ហើយត្រឡប់មកគេហដ្ឋានវិញ។ ទោះជាយ៉ាងណា រូបនាងនៅតែបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងឣនុវត្ត ៣កុំ ៣ការរពារដដែល៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]