បរទេស៖ ក្រុមហ៊ុន Blue Origins របស់លោក Jeff Bezos បានប្រកាសកាលពីថ្ងៃពុធថា ក្រុមហ៊ុននឹងបញ្ជូនក្រុមអវកាសយានិកដំបូងរបស់ខ្លួនទៅកាន់ទីអវកាសនៅថ្ងៃទី20 ខែកក្កដា ដោយប្រើយានអវកាសទេសចរណ៍ New Shepard។
ក្រុមហ៊ុន Blue Origin មិនទាន់បើកការលក់សំបុត្រឬចេញផ្សាយពីតម្លៃជើងហោះហើរតាម New Shepard នៅឡើយទេ ប៉ុន្តែខ្លួននឹងរៀបចំការដេញថ្លៃជាសាធារណៈ សម្រាប់កៅអីមួយនៅលើការហោះហើរដំបូងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដេញថ្លៃតាមអ៊ិនធើណេតនឹងដំណើរការរហូតដល់ថ្ងៃទី19 ខែឧសភា ហើយការដេញថ្លៃអាចឡើងដល់50,000 ដុល្លារ ដោយក្រុមហ៊ុនត្រូវការព័ត៌មានបញ្ជាក់អត្តសញ្ញាណបន្ថែម និងប្រាក់កក់10,000ដុល្លារសម្រាប់ការដេញថ្លៃខ្ពស់ៗផងដែរ។ បន្ទាប់មក ចាប់ពីថ្ងៃទី19 ឧសភា តទៅ Blue Origin នឹងបើកការដេញថ្លៃជាសាធារណៈ មុនពេលការដេញថ្លៃអនឡាញចុងក្រោយមួយទៀតនៅថ្ងៃទី12 ខែមិថុនា។
យាន New Shepard ត្រូវបានរចនាឡើងដោយអាចដឹកមនុស្សបានចំនួន6នាក់ក្នុងមួយជើង។ យាននេះមានបង្អួចធំៗ សម្រាប់ឱ្យអ្នកដំណើរអាចមើលឃើញទេសភាពនៅទៅអវកាសផងដែរ។
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]