រាជធានីភ្នំពេញ៖ យោងតាមការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការចេញ ចូលរាជធានីភ្នំពេញ បន្ទាប់ពីបិទបញ្ចប់ការបិទខ្ទប់ ត្រូវបានពន្លឺបន្ថែមនៅក្នុងសន្និសិទសារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងនោះដែរ យោងតាមការឱ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ចំពោះអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានការរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯ ចំពោះអ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលគឺពុំមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ អ្នកនោះមិនមែនជាអ្នកមកពីតំបន់មានហានិភ័យ។
គួររំលឹកផងដែរថា យោងតាមសេចក្ដីណែនាំថ្ងៃទី០៤ ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវតែពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
ក្នុងនោះ អ្នកដែលធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងខ្លាំង ពោលគឺតំបន់ក្រហម នៃជំងឺកូវីដ១៩ គឺតម្រូវឱ្យមានការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកវីរុសកូវីដ១៩ និង ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម។
មកទល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗជាច្រើន បានប្រកាសដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជាការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតដាច់ខាងតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]