ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចចិត្តនៃការបើកផ្លូវ នៅក្នុងរាជធានីភ្នំពេញ ដែលបានបិទផ្ទប់អស់ប៉ុន្មានសប្តាហ៍មក យើងសង្កេត ប្រជាពលរដ្ឋដោយរស់នៅនៅតាមតំបន់ចំនួន នឹងអាច ធ្វើដំណើរប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាធម្មតា លើកលែងតំបន់ចំនួនដែលបន្តបិទផ្ទប់ដដែល។
ជាក់ស្តែង មានផេកមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាពព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ លេីបណ្ដោយមហាវិថីសម្តេចមុនីរ៉េត (២១៧) ចំនុចមុខវត្តស្ទឹងមានជ័យ រាជធានីភ្នំេពញ មានសភាពអ៊ូអរ នៃការធ្វេីដំណេីររបស់ប្រជាជន បន្ទាប់ពីរដ្ឋាភិបាលសម្រេចបេីករាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ ការបេីករាជធានីភ្នំពេញនេះ ក៏នៅតែតំបន់ខ្លះ មួយចំនួនតូច ដែលនៅតែមានការបិទជាបន្ត ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ ១៩ ហាក់បីមិនទាន់ស្រាកស្រាង មានសភាពធូរស្រាលនៅឡេីយនោះទេ៕
ប្រភព៖ Social Breaking News-SBN
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]