អង់គ្លេស៖ មហាជនមួយចំនួនប្រាកដជាបានស្គាល់ហើយ ថាតារាចម្រៀងដ៏ល្បីឈ្មោះ Billie Eilish ជនជាតិអង់គ្លេស ដែលមានឈ្មោះបោះសម្លេង នៅក្នុងពិភពលោក ។ ក្នុងនោះនាងក៏ធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ដូចជាតារាល្បីៗមួយចំនួនផងដែរ។
យ៉ាងណាមិញកាលពីរយៈពេលថ្មីៗនេះ Billie Eilish នាងបានសម្រេចចិត្ត រៀបរាប់ពីបទពិសោធន៍ជីវីត ពីអតីតកាល របស់នាង កាលពីកុមារភាព មកកាន់ គេហទំព័រBim Dudeplace ដែលមហាជនអ្នកគាំទ្ររូបនាងមិនដែលធ្លាប់បានដឹងពីមុនមកថា នាងគឺជានារីដែលត្រូវគេធ្លាប់បានរំលោភបំពានក្នុងនាមនាងជាកុមារ ពីសំណាក់មនុស្សដែលមានអាយុច្រើនជាង។ រឿងរ៉ាវដែលបានកើតឡើងក្នុងជីវីតរបស់នាងដ៏ឈឺចាប់បែបនេះហើយទើប វាបានផ្លាស់ប្តូរនូវចិត្តគំនិតរបស់នាងឱ្យងាកមកមានគំនិតមួយថា ការដែលយើងមានអាយុច្រើន ហើយដឹងរឿងអ្វីគ្រប់យ៉ាង យើងសុទ្ធតែប្រព្រឹត្តអំពើទៅកាន់អ្នកដ៏ទៃបានត្រឹមត្រូវនោះទេ ហើយអ្នកខ្លះក៏បានភ្លេចថាទោះបីយើងខ្លាំងប៉ុណ្ណា ពូកែប៉ុណ្ណាក៏នៅតែមានអ្នកចាំកេងប្រវ័ញ្ចជានិច្ចផងដែរ៕
ប្រភព៖ Bim Dudeplace
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]