កូរ៉េខាងត្បូង​៖ ដូចដែលអ្នករាល់គ្នាបានដឹងរួចមកហើយលោក Baekhyun នៃសមាជិកក្រុម EXO នឹងចាប់ផ្តើមបំពេញកាតព្វកិច្ចជាយោធានៅថ្ងៃនេះ ដែលជាថ្ងៃទី ៦ ខែឧសភា ព្រោះវាជាថ្ងៃកំណើតទី ២៩ ឆ្នាំរបស់ តារាចម្រៀងទោលរូបនេះផងដែរ។

ជាក់ស្តែង នៅក្នុងឱកាសពិសេសមួយនេះ តាមរយៈកម្មវិធី Lysn សមាជិកក្រុម Baekhyun និង Sehun បានធ្វើការបង្ហោះ នៃរូបភាពចុងក្រោយនៃសមាជិករូបនេះ មុខចូលបម្រើកងទ័ព ជាមួយទឹកមុខ ញញឹមស្រស់សម្រាប់ការលាគ្នារយៈពេលខ្លីរបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពទាំងនោះ បានធ្វើឲ្យហ្វេនៗ សង្កេតឃើញថា ពួកគេគ៏បានប្រពៃណីប្រចាំត្រកូលនៃក្រុមរបស់ពួកគេដោយ Baekhyun ដែលបានចូលបម្រើក្នុងជួរយោធានោះ ត្រូវបានសមាជិកដទៃ Sehun យកដៃដាក់លើក្បាល ជាមួយសក់ទើបនឹងកាត់ខ្លីរបស់លោក។

ទន្ទឹមនឹងនេះដែរ តារាប្រុសកើត ១៩៩៣រូបនេះ នឹងបំពេញភារកិច្ចជាកាតព្វកិច្ចរបស់គាត់ជាបុគ្គលិកសេវាកម្មសាធារណៈ នៅពេលលោកបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋានរយៈពេល ៤ សប្តាហ៍៕

ប្រភព៖ AllKpop

សូមទស្សនារូបភាពខាងក្រោម៖

Baekhyun
 Sehun  និង Baekhyun
 Sehun និង Baekhyun
Baekhyun
Baekhyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]