រាជធានីភ្នំពេញ៖ យោងតាមផ្សាយផ្ទាល់នៅផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានប្រកាសប្រាប់ឱ្យដឹងថា នាពេលបច្ចុប្បន្នស្ថិតនៅកាលៈទេសបែបនេះ គឺផ្សារនៅក្នុងរាជធានីភ្នំពេញគឺមិនទាន់ត្រូវបានអនុញាតឱ្យដំណើរនោះទេ ដោយសារពុំទាន់សុវត្ថិភាព១០០ ភាគរយ នៅឡើយ ព្រោះកន្លងមក អ្នកលក់ដូរជុំវិញមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនឬ ពេទ្យលោកសង្ឃ និង អ្នកលក់នៅជុំវិញមន្ទីរពេទ្យកាល់ម៉ែតមួយចំនួន ត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩។
លោក កើត ឆែ បានមានប្រសាសន៍ថា កាលពីកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងហើយថា ការប្រយុទ្ធជាមួយនឹងវីរុសកូវីដ១៩នេះ គឺពិបាកជាងធ្វើសង្គ្រាមទៅទៀតដោយសារតែវីរុសនេះមើលមិនឃើញឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកអភិបាលរាជធានីភ្នំពេញរូបនេះ បានបន្ថែមទៀតថា៖ ដូច្នេះនាពេលនេះគឺមិនទាន់អាចបើកដំណើរការផ្សារទាំងអស់នៅរាជធានីភ្នំពេញបាននៅឡើយទេ រង់ចាំឱ្យមានសុវត្ថិភាពសិនទើបអាចឱ្យបើកដំណើរការបាន ព្រោះអ្នកលក់ដូរមួយចំនួនធំ ជាពិសេសអ្នកលក់ដូរជុំវិញមន្ទីរពេទ្យលោកសង្ឃគឺ ១០០ ភាគរយកើតកូវីដ-១៩ ទាំងអស់ ដូច្នេះវីរុសនេះ គឺយើងមិនអាចមើលឃើញដោយភ្នែកទទេរនោះទេ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]