បរទេស៖ Facebook នឹងដាក់ចេញគោលការណ៍ថ្មីមួយ ចំពោះគណនី Gamers (Gaming Video Creator) ក្នុង Facebook ទាំងអស់ គឺថាវីដេអូដែលបាន Live ចាស់ៗពីមុនមក នឹងត្រូវលុបចោលទាំងអស់ នេះបើយោងតាមការបង្ហោះរបស់ Facebook Gaming នៅលើប្លក់របស់ខ្លួន។
ប៉ុន្តែ Facebook ក៏បានកំណត់រយៈពេលដែលវីដេអូនីមួយៗត្រូវលុបចោលផងដែរ ដោយម្ចាស់គណនីនឹងបានឃើញថ្ងៃផុតកំណត់របស់វីដេអូទាំងនោះនៅក្នុង Live Dashboard របស់ពួកគេ។ ហើយការផុតកំណត់យូរឬក៏ឆាប់ គឺអាស្រ័យទៅលើប្រភេទនៃគណនីរបស់ Gamer នីមួយៗផងដែរ ដោយ Facebook បានបែងចែកដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស* គណនី Gamers ដែលមិននៅក្នុងកម្មវីធី Level Up ឬ Partner programs ជាផ្លូវការ៖ វីដេអូនឹងផុតកំណត់បន្ទាប់ពី30ថ្ងៃ។
* គណនី Gamers ដែលនៅក្នុងកម្មវីធី Level Up (Level Up creators)៖ វីដេអូនឹងផុតកំណត់បន្ទាប់ពី90ថ្ងៃ។
* គណនី Gamers ដែលនៅក្នុងកម្មវីធី Partner programs (Partner creators)៖ វីដេអូនឹងផុតកំណត់បន្ទាប់ពី180ថ្ងៃ។
ម្ចាស់គណនីទាំងអស់អាច download វីដេអូ live ចាស់ៗទាំងនោះមុនថ្ងៃផុតកំណត់បាន ព្រោះថាបន្ទាប់ពីវាផុតកំណត់ទៅ ម្ចាស់គណនីនឹងមិនអាចចូលរកវីដេអូទាំងនោះមកវិញបានទេ មានន័យថា Facebook នឹងលុបចោលទាំងអស់។ ទោះជាយ៉ាងណា ការទទួលបាន Stars ឬ Subscriptions ដែលជាប់ពាក់ព័ន្ធនៅលើ post នឹងមិនរងផលប៉ះពាល់ទេ។ Facebook នឹងអនុវត្តគោលការណ៍ថ្មីនេះ ដោយលុបចាលវីដេអូ Live ចាស់ៗកាលពីមុន ចាប់ពីថ្ងៃទី26 ខែឧសភា តទៅ។
គួរបញ្ជាក់ផងដែរថា វីដេអូដែលជាប្រភេទ upload ហើយមិនមែនជាប្រភេទវីដេអូ live គឺមិនត្រូវបានលុបចោលនោះទេ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]