ថៃ៖ ដោយសារតែមុខមាត់ស្រស់សង្ហា ព្រមទាំងមានសមត្ថភាពក្នុងការសម្ដែងបានយ៉ាងល្អទៀតនោះ បានធ្វើឲ្យតារាប្រុស លោក Porshe Saran មានឈ្មោះបោះសម្លេងនៅក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេលជិត ១០ ឆ្នាំ ជាពិសេស ថែមទាំងមានការតាមដានពីហ្វេនៗជាបន្តបន្ទាប់។

ក្រៅពីការងារសិល្បៈហើយ ថ្មីៗនេះ លោក Porshe បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនចូលរួមតាមដានពីជីវិតប្រចាំរបស់លោក ក្រោយពេលដែល តារាប្រុសរូបនេះ សម្រេចចិត្តបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងផ្ទះរបស់ខ្លួនលើកដំបូង ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Porshe បានបង្ហើបថា លោកបានទិញផ្ទះនេះ និងបានរស់នៅរយៈពេល ១០ ឆ្នាំមកហើយ ដែលនៅក្នុងផ្ទះមួយនេះដែរ គឺមិនមានការតុបតែងអ្វីច្រើនទេ ជាមួយនឹងបន្ទប់ទទួលភ្ញៀវរៀបចំតាមបែបសាមញ្ញ ផងដែរ។ ចំណែកឯ ជាន់ទី២ មានបន្ទប់ហាត់ប្រាណ និងបន្ទប់គេងឯកជនមួយ ដែលក្នុងនោះ ពូកគេងរបស់លោកគឺត្រូវបានរៀនចំនៅលើឥដ្ឋតែម្ដង។

យ៉ាងណាមិញ ទោះបីជាមើលទៅផ្ទះរបស់ Porshe មានភាពសាមញ្ញធម្មតាបន្តិចមែន តែក៏នៅតែមានភាពទាក់ទាញស្រស់ស្អាត នៅក្នុងក្រសែភ្នែកអ្នកចូលចិត្តនូវភាពសាមញ្ញបែបនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Porshe
Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe
ទិដ្ឋភាពក្នុងផ្ទះរបស់ Porshe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]