ភ្នំពេញ៖ សុី អុិនវេសមិន (SHE Investments) បានដាក់ឲ្យប្រើប្រាស់នូវគេហទំព័ររៀនអនឡាញ សម្រាប់វគ្គមូលដ្ឋានគ្រឹះប្រព័ន្ធឌីជីថល ដែលអាចឲ្យសហគ្រិនស្រ្តីទាំអស់មានឱកាសចូលរៀនក្នុងវគ្គនេះ មិនថាគាត់នៅកន្លែងណា ឬប្រកបរបរអ្វីនោះទេ។ អំឡុងពេលមានវិបត្តិកូវីដ១៩នេះ មានអាជីវកម្មច្រើនដែលកំពុងរងផលប៉ះពាល់  ហើយការស្វែងរកទីផ្សារ និងប្រតិបត្តិអាជីវកម្មនៅក្នុងប្រព័ន្ធឌីជីថល ជាដំណោះស្រាយដ៏ល្អបំផុតដែលអាចជួយដល់ពួកគាត់បាន។

វគ្គមូលដ្ឋានគ្រឹះប្រព័ន្ធឌីជីថលលើអនឡាញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្គសិក្សានេះ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ សហគ្រិនស្រ្តីទាំង ១០០ នាក់ អាចបង្កើតគណនី និងចូលរៀនដោយខ្លួនឯងបាន។ មេរៀនទាំងអស់ គឺសុទ្ធតែបានដកស្រង់ចេញពីមេរៀនដែលអ្នកជំនាញធ្លាប់បានបង្រៀន  ហើយជឿជាក់ថាមានប្រសិទ្ធភាព និងជាគន្លឹះដែលអ្នកសិក្សាអាចយកទៅអនុវត្តចំគោលដៅអាជីវកម្មរបស់គាត់។

មេរៀនទាំងអស់ជាភាសាខ្មែរ រួមមានទាំងវីដេអូពន្យល់ដោយអ្នកគ្រូទៅតាមជំនាញ និងមេរៀននីមួយៗ។ គ្រាន់តែចូលទៅកាន់ sheinvestments.thinkific.com អ្នកប្រើប្រាស់អាចចូលមើលពីវិធីនៃការចុះឈ្មោះ តាមរយៈវីដេអូដែលបានដាក់ឲ្យនៅលើគេហទំព័រដំបូងជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ហ្វេសប៊ុកផេករបស់ SHE Investments ហើយអ្នកក៏អាចចូលស្វែងយល់ពីសិក្ខាកាម ដែលបានបញ្ចប់វគ្គមូលដ្ឋានគ្រឹះប្រព័ន្ធឌីជីថលតាមរយៈ Youtube ផងដែរ។

វគ្គមូលដ្ឋានគ្រឹះប្រព័ន្ធឌីជីថលលើអនឡាញ

គម្រោងនេះ ក៏ស្ថិតនៅក្នុងគម្រោងសាកល្បងផ្សេងៗទៀតដែល SHE កំពុងតែមាន ហើយក្រុមការងារក៏​កំពុងរកមធ្យោបាយផ្សេងៗ ដើម្បីពង្រីកសមាសភាពចំណេះដឹង ទៅលើសហគ្រិនភាពទៅកាន់ស្រ្តីនៅជុំវិញប្រទេស តំបន់ឆ្ងាយ ជាពិសេសទីតាំងដែលក្រុមការងាររបស់ខ្លួនផ្ទាល់មិនទាន់បានទៅដល់។

សូមបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានចាប់ផ្តើមដោយ SHE Investments បន្ទាប់ពីបានក្លាយជាដៃគូសហការណ៍ប្រចាំប្រទេសកម្ពុជា លើគម្រោងការឆ្លើយតបរហ័សដើម្បីស្តារឡើងវិញរបស់ Youth Business International ( Youth Business International’s Rapid Response Recovery Programme) ដែលបានជំនួយពី Google.org ដើម្បីជួយដល់សហគ្រិន ស្រ្តីឲ្យចាប់យកមូលដ្ឋានគ្រឹះនៃប្រព័ន្ធឌីជីថល ហើយជួយអោយពួកគាត់ងើបឡើងវិញពីវិបត្តិកូវិដ១៩៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]