ថៃ៖  ជាការពិតណាស់ បើនិយាយដល់តារាស្រីលំដាប់លេខ១ ជួរមុខរបស់ថៃ គ្មានអ្នកណាអាចដណ្តើមតំណែងនេះពី Aum Patchrapa បាននោះទេ ទោះនាងជាតារាស្រីដែលចូលប្រឡូកសិល្បៈយូរឆ្នាំហើយក្តី តែរូបសម្រស់របស់ Aum នៅតែស្រស់ស្អាត មិនចេះចាស់ប្រែប្រួលអ្វីបន្តិចសោះ ទោះបី Aum មានអាយុស្ថិតនៅលេខ ៤ពីមុខហើយក្តី ។  

យ៉ាងណាមិញ ក្នុងអំឡុងពេលជុំទី ៣ នៃ COVID-១៩ នៅក្នុងប្រទេសថៃ បានរីករាលដាលកាន់តែខ្លាំង តារាស្រីរូបនេះត្រូវស្នាក់នៅក្នុងផ្ទះមិនបានចេញទៅណា តែក៏មិនបានធ្វើឲ្យ Aum បាត់បង់ចំណាប់អារម្មណ៍ពីអ្នកគាំទ្ររបស់នាងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះនៅលើគណនី Instagram ផ្ទាល់របស់តារាស្រីសាច់ចាំរូបនេះ បានបង្ហោះរូបភាពជាមួយនឹងទិដ្ឋភាពប្លែកភ្នែក ជាច្រើនសន្លឹក នៅជុំវិញបរិវេណផ្ទះរបស់នាងផ្ទាល់ ដោយរូបនាង បានធ្វើពីរបៀបនៅផ្ទះ ដើម្បីកុំឱ្យមានភាពធុញទ្រាន់ នាងបានបង្កើតទីធ្លារៀបចំកន្លែងញ៉ាំអាហារបែប ភិចនិច តែងខ្លួនយ៉ាងខ្ញង់ៗ មើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងត្រៀមថតរូបស្អាតៗទុកឱ្យអ្នកគាំទ្របានទស្សនាកុំឲ្យភ្លេចមុខ ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]