ថៃ៖ មហាជនប្រាកដជាបានស្គាល់ជាមួយបុរសរូបសង្ហា  Weir Sukollawat ដែលលោកគឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពនិងមានឈ្មោះបោះសម្លេងនៅទូទាំងក្នុងប្រទេស និងក្រៅប្រទេស។

 Weir Sukollawat
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីរយៈពេលកន្លងទៅនេះ Weir  Sukollawat  លោក បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បី ទៅថតរឿងថ្មីមួយ ដែលជារឿងហូលីវូដ មានចំណងជើងថា Thirteen Lives  ដែលសម្ដែងទាក់ទងនិងរឿងពិត ក្មេងទាំង១៣នាក់ដែលបានជាប់នៅក្នុងល្អាងថាមលួង(Tham Luang)  កាលពី៣ ឆ្នាំមុនកន្លងមកនេះ  ដែលរឿងមួយនេះមហាជនគ្រប់គ្នាទន្ទឹងរងចាំតាមដានអស់រយៈពេលជាយូរមកហើយ ។ សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី Weir តម្រូវឱ្យឃុំខ្លួនអស់រយៈពេល១៤ ថ្ងៃ ដែលបានធ្វើឱ្យគេនៅតែក្នុងបន្ទប់មិនបានចេញទៅណាបាននោះទេ ។

តែបន្ទាប់ពីបានឃុំខ្លួនអស់រយៈពេល ១៤ថ្ងៃរួចមកគេក៏បានឃើញ Weir ផុសរូបចូលទៅក្នុងបណ្ដាញសង្គមពីការដើរកម្សាន្តយ៉ាងរីករាយនិងមានក្ដីសុខខ្លាំង ជាមួយសត្វឆ្កែជាច្រើនក្បាល នៅទីកន្លែងដែលមានបរិយាកាសដ៏ស្រស់បំព្រងនៅប្រទេសអូស្ត្រាលី  បន្ទាប់ពីបានចេញពីក្នុងបន្ទប់រយៈពេល១៤ថ្ងៃរួចមក៕

ប្រភព៖ Sanook

   Join Us ៖ https://t.me/khmerload

ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពទាំងអស់គ្នា៖

Weir Sukollawatកាលនៅឃុំក្នុងបន្ទប់ 
 Weir Sukollawat
 Weir Sukollawat
 Weir Sukollawat
 Weir Sukollawat
 Weir Sukollawat
 Weir Sukollawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]