ភ្នំពេញ៖ យុទ្ធនាការ «ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក» ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ យុទ្ធនាការនេះ បានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោក ដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នា ដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។
នៅថ្ងៃទី០៥ ខែឧសភា បានរៀបចំយុទ្ធនាការ «ទិវាអនាម័យដៃពិភពលោក» គោលដៅដើម្បីលើកកម្ពស់សុវត្ថិភាពអនាម័យជាសកល ជាពិសេសកំទ្បុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩ ជុំវិញពិភពលោក។ កម្មវិធីនេះធ្វើឡើងតាមរយៈ Zoom មានការចូលរួមពីភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនគ្រប់មជ្ឃដ្ឋានសរុបជាង ១២០ នាក់ ដែលមានឆន្ទៈដោយឥតលក្ខខណ្ឌ ចួលរួមគាំទ្រ ផ្សព្វផ្សាយការយល់ដឹង និងសារៈសំខាន់នៃយុទ្ធនាការនេះទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអំឡុងពេលនៃដំណើរការកម្មវិធី យើងបានគោរពអញ្ជើញអ្នកចូលរួមទាំងអស់ អនុវត្តនូវការលាងសម្អាតដៃជាក់ស្តែង ជាមួយនឹងវិធីនៃការសម្អាតអនាម័យដៃត្រឹមត្រូវរយៈពេល ២០វិនាទី ។ សានីស្វីសខេមបូឌា ជាក្រុមហ៊ុនឈានមុខនៃផ្នែកដំណោះស្រាយអនាម័យសុវត្ថិភាព។ សានីស្វីស មានកិត្តិយសដែលបានចូលរួមជាផ្នែកមួយ នៃយុទ្ធនាការទិវាអនាម័យដៃពិភពលោក២០២១។
លោក Lim Say Chung បានមានប្រសាសន៍ថា៖
នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ការអនុវត្តអនាម័យដៃមានសារៈសំខាន់ណាស់ ក្នុងការការពារហានិភ័យនៃការឆ្លង ដែលជាផ្នែកមួយនៃការគ្រប់គ្រងសុខភាពសាធារណៈ និងការឆ្លងមេរោគ។ អនាម័យដៃប្រកបដោយប្រសិទ្ធភាព ក៏អាចការពារការឆ្លងណាមួយទាក់ទងការរីករាលដាលរបស់មេរោគ និងការគំរាមកំហែងដល់សុខភាពផងដែរ។
ដូច្នេះការចូលរួមក្នុងយុទ្ធនាការ ទិវាអនាម័យដៃនៅថ្ងៃទី០៥ ខែឧសភា គឺពិតជាមានសារៈសំខាន់ ដើម្បីជួយទ្រទ្រង់ការលើកកម្ពស់នៃសកម្មភាពអនាម័យ ជាមូលដ្ឋានយ៉ាងចាំបាច់សម្រាប់មនុស្សគ្រប់គ្នាចូរអនុវត្ត។
សានីស្វីសខេមបូឌា លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាស្វែងយល់កាន់តែច្បាស់ ពីវិធីសាស្រ្តនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។ ជាពិសេស រយៈពេលត្រឹមតែពីរ ឬបីវិនាទីនៃការសម្អាតអនាម័យដៃរបស់អ្នក វាអាចជួយសង្គ្រោះជីវិតអ្នកបាន។ យើងទាំងអស់គ្នាអាចចូលរួមក្នុងយុទ្ធនាការនេះ ដោយថតរូប ឬ វីដេអូតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក ឬចូលរួមតាមកម្មវិធីនានាដែលមជ្ឍដ្ឋានជុំវិញពិភពលោក បានរៀបចំធើ្វទ្បើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]