ចិន៖ ថ្មីៗនេះ សារព័ត៌មានកម្សាន្តជាច្រើន បានរាយការណ៍នៅព្រឹកថ្ងៃទី ៦ ខែឧសភា នេះថា នៅទីបំផុត បន្ទាប់ពីអស់រយៈពេល ១៣ ថ្ងៃ ដែលបានប្រកាសលែងលះគ្នាជាមួយនឹងស្វាមី តារាស្រី Zhao Liying បានធ្វើសកម្មភាពដំបូងនៅលើបណ្តាញសង្គម ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងនោះដែរ ម៉ាកយីហោម៉ូត Dior បានប្រកាសឱ្យនាងក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុន ហើយ Zhao Liying ថែមទាំងបានចែករំលែកនូវអត្ថបទរបស់ Dior បង្ហាញពីអារម្មណ៍យ៉ាងសប្បាយរីករាយ ព្រមទាំងមាន កម្រងរូបភាពជាច្រើនសន្លឹក ជាមួយនឹងទឹកមុខស្រស់ស្រាយ ដែលត្រូវបានថតសម្រាប់ម៉ាកយីហោនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃការចូលរួមក្នុងឧស្សាហកម្មកម្សាន្តចិន នាងថែមទាំងមានការបង្ហាញខ្លួន ក្នុងស្ទាយ៍ថ្មីមួយបែបទៀតជាមួយនឹងឈុតពណ៌បៃតង បង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជើបរំជួលពីអ្នកមេម៉ាយរូបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]