ក្រុងតាខ្មៅ ៖ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីប្រកាស ជាសារសម្លេង ឲ្យអភិបាលខេត្តដែល បានចេញសេចក្តីប្រកាស តម្រូវឲ្យប្រជាជន ឆ្លងកាត់ខេត្តត្រូវធ្វើ ចត្តាឡីស័ក ត្រូវកែសម្រួលឡើងវិញ ជាបន្ទាន់ ដោយក្នុងនោះ សម្តេចមានប្រសាសន៍បញ្ជាក់ថាយ៉ាងដូច្នេះថា ៖ 

រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងបិទបញ្ចប់ សម្រាប់ការធ្វើដំណើរឆ្លងខេត្ត រួចរាល់ហើយ ទន្ទឹមនឹងការបិទបញ្ចប់នោះ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិអំណាច ទៅឲ្យអភិបាលខេត្ត រាជធានី ដើម្បីគ្រប់គ្រងសភាពការ តាមការជាក់ស្តែង ប៉ុន្តែ សម្តេចក៏បានពិនិត្យឃើញថា ក្នុងខេត្តខ្លះ បានដាក់បម្រាម រហូតដល់កម្រិត ប្រជាជនកម្ពុជា ធ្វើដំណើរទៅកាន់ខេត្តខ្លួន ចាំបាច់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពី ការបង្កើតរដ្ឋក្នុងរដ្ឋនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សម្តេចក៏បានបន្តទៀតថា ការធ្វើបែបនេះ ស្មើ ការបិទប្រទេសឡើងវិញ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់ខេត្តនោះ ចាំបាច់ត្រូវធ្វើចត្តាឡីស័កក្នុងខេត្តនោះតែម្តង។

ទន្ទឹមនឹងនេះ សម្តេច បានរឮកទៀតថា យើងត្រូវបន្តគ្រប់គ្រង និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលសង្ស័យ ដែលមានហានិភ័យ អាចមានវីរុសកូវីដ១៩ ដើម្បីទៅយកសំណាក និងធ្វើចត្តាឡីស័ក ប៉ុន្តែមិនត្រូវធ្វើគ្រប់មនុស្សទាំងអស់នោះទេ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល ។

ជាចុងក្រោយ សម្តេចបាន ប្រកាសឲ្យអភិបាលខេត្ត ដែលបានចេញសេចក្តីប្រកាសរួច ត្រូវកែសម្រួលជាបន្ទាន់ ដើម្បីសម្រួលឲ្យមានចរាចរណ៍ សម្រាប់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត វារំខានដល់ការរកស៊ី និងការធ្វើស្រែចម្ការរបស់ បងប្អូន ដែលនេះ អាចប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ សម្តេច ចង្អុលបង្ហាញឲ្យ លោកជំទាវ ឯកឧត្តម ឲ្យមើលព្រៃទាំងមូល កុំមើល តែដើមឈើមួយដើមៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅស្តាប់សារសម្លេង ខាងក្រោមនេះ ៖

សារជាសម្លេង

ប្រភព ៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]