នៅពេលយើងមានវ័យកាន់តែច្រើនបញ្ហាឈឺដៃ ឈឺជើង ពិសេសឈឺត្រង់សន្លាក់ក៏កើតមានដែរ។ បញ្ហាឈឺសន្លាក់ អ្នកជំនាញលើកឡើងថាក៏អាចកើតមានលើមនុស្សពេញកម្លាំងផងដែរ។ យ៉ាងណា បញ្ហានេះ តែងកើតឡើងនៅពេលយើងមានវ័យកាន់តែចាស់ពិតប្រាកដមែន ហើយអ្នកជំនាញជឿថាមនុស្សមានវ័យលើសពី៦៥ឆ្នាំ ប្រហែល៥០ភាគរយមានបញ្ហាឈឺសន្លាក់។
១. ប្រភេទនៃការរលាកសន្លាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរលាកសន្លាក់ឆ្អឹង៖ ច្រើនកើតឡើងដោយសារការរហែកឆ្អឹងខ្ចី ធ្វើឲ្យឆ្អឹងកកិតគ្នា នាំឲ្យមានការប្រេះ ខូចខាត និងរលាកកើតឡើង។
រលាកសន្លាក់រ៉ាំរ៉ៃ៖ គឺជាលក្ខខណ្ឌជាប្រព័ន្ធមួយដែលរំញោចរោគសញ្ញាពេញទាំងរាងកាយ។ វាជាជំងឺម្យ៉ាងហៅថា autoimmune disease ដែលកើតឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់យើងវាយប្រហារដោយភាន់ច្រឡំលើសន្លាក់ដែលមានសុខភាពល្អ។
ដើម្បីដោះស្រាយបញ្ហាឈឺសន្លាក់នេះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំមួយចំនួន ប៉ុន្តែក៏គ្រូពេទ្យអាចណែនាំឲ្យយើងប្រើវិធីព្យាបាលបែបធម្មជាតិខ្លះដែរ។ យ៉ាងណា យើងត្រូវសុំការណែនាំពីគ្រូពេទ្យឲ្យបានច្បាស់ថាវិធីទាំងនោះមានអ្វីខ្លញស័ក្ដិសមនឹងស្ថានភាពរបស់យើង។ ខាងក្រោមជាវិធីមួយចំនួន ក្នុងការជួយសម្រួលដល់បញ្ហាឈឺសន្លាក់នេះ។
២. គ្រប់គ្រងទម្ងន់ឲ្យបានល្អ
ការគ្រប់គ្រងទម្ងន់បានល្អ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើរោគសញ្ញារលាកសន្លាក់របស់អ្នកជំងឺ។ កាលណាយើងឡើងទម្ងន់កាន់តែច្រើន កម្លាំងសង្កត់មកលើសន្លាក់ ពិសេសនៅត្រង់ជង្គង់ ត្រគាក និងជើង ក៏ខ្លាំងដែរ។
តាមគោលការណ៍ណែនាំ អ្នកមានបញ្ហារលាកឆ្អឹងសន្លាក់ លើសទម្ងន់ ឬជំងឺធាត់ គួរតែព្យាយាមសម្រកទម្ងន់។ គ្រូពេទ្យអាចណែនាំឲ្យយើងសម្រកទម្ងន់ ទៅតាមកម្មវិធីមួយចំនួន ដើម្បីអាចសម្រេចបានដូចបំណង។
ពេលយើងស្រកទម្ងន់អាចជួយឲ្យ៖
- ស្រួលធ្វើចលនា
- កាត់បន្ថយការឈឺចាប់
- ការពារការខូចខាតសន្លាក់ទៅថ្ងៃក្រោយ
២. ហាត់ប្រាណឲ្យបានគ្រប់គ្រាន់
បើសិនជាយើងមានបញ្ហារលាកសន្លាក់ ការហាត់ប្រាណអាចជួយយើង៖
- គ្រប់គ្រងទម្ងន់បានល្អ
- រក្សាភាពបត់បែនរបស់សន្លាក់បានល្អ
- បង្កើនសាច់ដុំនៅជុំវិញសន្លាក់ អាចជួយជាទម្របានកាន់តែខ្លាំង
បើយើងជាមនុស្សវ័យចំណាស់ពិបាកក្នុងការធ្វើលំហាត់ប្រាណផ្សេងៗ ការដើរជាជម្រើសល្អ បំផុតក្នុងការហាត់ប្រាណរបស់មនុស្សវ័យចំណាស់។ ក្រៅពីនោះបើអាចធ្វើបាន លំហាត់ប្រាណ ដូចជាជិះកង់ និងហែលទឹក ក៏ល្អសម្រាប់សុខភាពដូចគ្នា។ ការហាត់ប្រាណដើម្បីសុខភាព ជាទូទៅមានការណែនាំថាអាចហាត់៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។
៣. កាត់បន្ថយការផឹកភេសជ្ជៈកំប៉ុង
ភេសជ្ជៈមានជាតិស្ករច្រើន និងភេសជ្ជៈប៉ូវកម្លាំងជាដើម សុទ្ធតែអាចជំរុញឲ្យមានការរលាក និងឡើងទម្ងន់ ហើយក៏អាចធ្វើឲ្យមនុស្សយើងមានបញ្ហារលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ ជំនួសឲ្យការផឹកភេសជ្ជៈទាំងនេះ យើងគួរផឹកទឹកឲ្យបានច្រើន និងគ្រប់គ្រាន់ ដែលអាចធ្វើឲ្យសន្លាក់មានដំណើរការបានល្អ។
៤. ញ៉ាំអាហារល្អចំពោះសុខភាព
វ័យយើងកាន់តែចាស់ ការញ៉ាំអាហារល្អចំពោះខុសភាពជួយការពារការឈឺសន្លាក់។ ការញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យយើងជួបបញ្ហារលាក ឈឺចាប់ និងហើម។ នៅពេលនិយាយដល់អាហារល្អចំពោះសុខភាព គ្មានអ្វីក្រៅពីផ្លែឈើស្រស់ និងបន្លែនោះទេ។ បន្លែ និងផ្លែឈើមិនមែនល្អតែចំពោះសុខភាពទូទៅទេ តែក៏ល្អចំពោះសុខភាពសន្លាក់ផងដែរ។ មួយវិញទៀត បើយើងជាអ្នកជក់បារី ត្រូវបញ្ឈប់ការជក់បារី ព្រោះថាបារីក៏អាចបង្កបញ្ហាដល់សុខភាពសន្លាក់ដូចគ្នា។
៥. គេងឲ្យបានគ្រប់គ្រាន់
វ័យយើងកាន់តែចាស់ អាចធ្វើឲ្យយើងពិបាកគេងលក់ស្កប់ស្កល់ដែរ សម្រាប់អ្នកខ្លះ។ ការគេងមិនបានស្កប់ស្កល់នឹងធ្វើឲ្យបញ្ហាសន្លាក់កាន់តែធ្ងន់ធ្ងរ។ ការគេងបានតិចនៅពេលយប់ អាចធ្វើឲ្យកើតមានបញ្ហាធុញថប់ ការឈឺចាប់នៅសន្លាក់ក៏អាចកើតមានកាន់តែខ្លាំង ហើយការឈឺចាប់នៅសន្លាក់កាន់តែខ្លាំង អាចធ្វើឲ្យយើងដើរមិនរួចក៏មាន។
ការគេងមិនលក់ គេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យរាងកាយកាន់តែពិបាកក្នុងការទប់ទល់នឹងការឈឺចាប់។ ចូរគេងឲ្យបានគ្រប់គ្រាន់ តាមរយៈការបិទចោលឧបករណ៍អេឡិចត្រូនិក យ៉ាងតិចមួយម៉ោងមុនចូលគេង ឬធ្វើសមាធិខ្លះៗមុនចូលគេង ដើម្បីជួយបង្កើនគុណភាពដំណេករបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]