ខេត្តត្បូងឃ្មុំ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៦​ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានស្ត្រីម្នាក់ ឈ្មោះ អឿន នឿន ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣៖០៣ នាទីទៀបភ្លឺ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៃមន្ទីរពេទ្យបង្អែកពញាក្រែក មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ ទេ។

តាមការសន្និដ្ឋាននិងរោគវិនិច្ឆ័យរបស់គ្រូពេទ្យ ស្ត្រីឈ្មោះ អឿន នឿន បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និង មានផលវិបាកមិនអាចគ្រប់គ្រងចំពោះអ្នកមានវីរុសកូវីដ១៩៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមអានសេចក្តីប្រកាសព័ត៍មានលម្អិតខាងក្រោម៖

សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តត្បូងឃ្មុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]