បរទេស៖ ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូគឺក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (6 ឧសភា) ថាបានធ្វើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ដើម្បីផ្តល់វ៉ាក់សាំងដល់អ្នកចូលរួមប្រកួត និងបុគ្គលិកទាំងអស់នៅឯហ្គេមអូឡាំពិកតូក្យូ នេះបើយោងតាមសារព័ត៌មាន Channel New Asia។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេនឹងធ្វើឱ្យប្រាកដថានឹងផ្តល់វ៉ាក់សាំងវីរុសកូរូ៉ណា សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីមើលកីឡានេះ។ ពួកគេបាននិយាយថា នៅចុងខែឧសភាវ៉ាក់សាំងដូសដំបូងនឹងផ្តល់ជូនគណៈប្រតិភូដែលចូលរួម ព្រមទាំងធានាថាគណៈប្រតិភូដែលចូលរួមនឹងទទួលដូសទី2 មុនពេលមកដល់ទីក្រុងតូក្យូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគេរំពឹងថា នឹងមានអត្តពលិកជាង11,000នាក់ចូលរួមការប្រកួត ដែលនឹងចាប់ផ្តើមពីថ្ងៃទី23 ខែកក្កដាដល់ថ្ងៃទី8 ខែសីហា ប៉ុន្តែមនុស្សជាច្រើនបានទទួលវ៉ាក់សាំងរួចហើយនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
គណៈកម្មាធិការ IOC បានសន្យាអស់រយៈពេលជាច្រើនខែហើយថា កីឡាអូឡាំពិកនឹងមានសុវត្ថិភាពទោះបីជាគ្មានការចាក់វ៉ាក់សាំងក៏ដោយ ដោយសារមានវិធានការខាងផ្នែកសុខាភិបាលរួចមកហើយ។
គណៈកម្មាធិការ IOC ក៏បាននិយាយផងដែរថា ខ្លួននឹងផ្តល់ជូនអត្តពលិកថ្នាក់ជាតិ នូវវ៉ាក់សាំងកូវីដ19 ដែលបានទិញពីប្រទេសចិន៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]