អាមេរិក៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ បវរកញ្ញាចក្រវាលជុំវិញពិភពលោក បានបង្ហាញវត្តមានជាផ្លូវការនៅនៃសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការដណ្តើមយកមកុដ បវរកញ្ញាចក្រវាលលើកទី ៦៩ ដែលប្រារដ្ឋនាពេលខាងមុខនេះ។  

ដោយឡែក យើងក៏បានឃើញ បវរកញ្ញាតំណាងប្រទេសផ្សេងៗគ្នា ដែលបង្ហាញខ្លួននៅលើសាធារណៈ មានការទាក់ទាញ​មហាជនទាំងពួង ដែលគេចាបអារម្មណ៍ខ្លាំង ជាមួយរូបសម្រស់ នៃរូបរាងឡើងខ្ញង់ រួមទាំង របស់ប្រើប្រាស់ សុទ្ធសឹងតែមានរបស់ថ្លៃៗ​ ដែលបានចាយរាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ​ មានគេចែកចាយរូបភាព ទៅនឹងម្ចាស់ផ្ទះ បវរកញ្ញាចក្រវាល USA នាង Asya Branch បានទៅដល់សណ្ឋាគារ ដើម្បីចូលរួមប្រកួត ដែលនឹងខិតជិតមកដល់ នាថ្ងៃទី ១៦ នៅរដ្ឋ Florida

ក្នុងរូបភាព បវរកញ្ញារូបនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃការមកដល់របស់​នាង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នៃការតុបតែងខ្លួន ដែលគេសង្កេតឃើញថា រូបនាងបានស្លៀកពាក់ក្នុងឈុតធម្មតាបំផុត អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត រូបនាងពាក់ស្បែកជើងស៊ក ខុសពីបវរកញ្ញាដទៃ ដែលបង្ហាញខ្លួនម្តងៗ ក្រោមរូបភាពខ្ញង់ឆើតឆាយ ខណៈរូបនាង តែងខ្លួនបែបសាមញ្ញៗ ជាមួយកាបូបធម្មតា មើលទៅពិតជាដាក់ខ្លួនមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Asya Branch
Asya Branch ស្លៀកសាមញ្ញ
Asya Branch ស្លៀកសាមញ្ញ
Asya Branch ស្លៀកសាមញ្ញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]