ឥណ្ឌា៖ ខណៈពេលដែលប្រទេសឥណ្ឌាកំពុងជួបបញ្ហានៃសន្ទុះនៃការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩ យ៉ាងគំហក ការប្រមូលផ្តុំគ្នាដែលមានការកកកុញណែនណាន់តាន់តាប់ ដែលពុំបានគោរពនូវវិធានការគម្លាតសង្គម បានកើតឡើងនៅថ្ងៃអង្គារនេះ នៅក្រុង Sanand រដ្ឋ Gujarat ។
យោងតាមប្រភពព័ត៍មានបានឱ្យដឹងថា ស្ត្រីឥណ្ឌារាប់ពាន់នាក់ បានជួបជុំប្រមូលផ្តុំគ្នា ដើម្បីថ្វាយទឹក នៅវិហារ Baliyadev។ ការប្រមូលផ្តុំមនុស្សច្រើនកកកុញបែបនេះ បានកើតឡើងបន្ទាប់ពីគ្រូអាចារ្យមា្នក់បានអះអាងថា ជំងឺកូវីដ១៩ កើតមានឡើង ដោយសារតែ ព្រះខឹង។ ក្រោយពីមានការអះអាង និងអំពាវនាវពីលោកគ្រូអាចារ្យម្នាក់ មនុស្សជាច្រើនកោះករ នាំគ្នាធ្វើពិធីដើម្បីកម្ចាត់ជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីវីដេអូនៃការប្រមូលផ្តុំគ្នានេះ ត្រូវបានចែកចាយពេញបណ្តាញសង្គម ប៉ូលីសឥណ្ឌាបានធ្វើការចាត់វិធានការភ្លាមៗចំពោះអ្នកដែលទទួលខុសត្រូវ។
យោងតាមប្រភពពីប៉ូលីសបានឱ្យដឹងថា ប៉ូលីសបានទៅភូមិ Navapura ភ្លាមៗ ដើម្បីស្រាវជ្រាវបញ្ហានេះ ពេលទៅដល់ ប៉ូលីសបានប្រទះឃើញ ស្ត្រីបានប្រមូលផ្តុំគ្នាក្បែរព្រះវិហារ Baliyadev។
ទោះយ៉ាងណា ពេលនេះប៉ូលីសបានចាត់វិធានការលើមនុស្សចំនួន ២៣ នាក់នៅក្នុងភូមិ Navapura និង មេភូមិនេះ ហើយប៉ូលីសក៏បានចាត់វិធានការលើ អ្នកដែលកំពុងលេងភ្លេងក៏ដូចជាអ្នករៀបចំកម្មវិធីប្រមូលផ្ដុំខាងសាសនានេះផងដែរ។


गुजरात के साणंद के मंदिर में हज़ारों लोग जल चढ़ाने के लिए इकट्ठा हुए. सोशल डिस्टेंसिंग और कोरोना प्रोटोकॉल की धज्जियां उड़ाते दिखे लोग. वीडियो वायरल होने के बाद पुलिस हरकत में आई और 23 लोगों को इस मामले में गिरफ़्तार किया. pic.twitter.com/U8hIHeztWG
— The Lallantop (@TheLallantop) May 5, 2021
Hundreds of devotees flout #Covid norms and take part in a religious procession in Ahmedabad, Gujarat.
— The Indian Express (@IndianExpress) May 5, 2021
Police booked a case against 23 people including the sarpanch of Navapara. pic.twitter.com/z3cylP7Lti
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]