បរទេស៖ កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មហាសេដ្ឋីលោក Elon Musk ត្រូវបានគេប្រទះឃើញជាសាធារណៈ នៅឯអាកាសយានដ្ឋាន Teterboro ក្នុងរដ្ឋ New Jersey កាលពីល្ងាចថ្ងៃទី ៣ ឧសភា បន្ទាប់មកគ្រួសាររបស់លោក បានឡើងជិះរថយន្តផ្ទាល់ខ្លួនឯកជនមួយ ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក។
ដោយឡែកមហាសេដ្ឋីវ័យ ៤៩ ឆ្នាំរូបនេះ ត្រូវបានគេសង្កេតឃើញថា បានពរកូនប្រុសរបស់លោក ពេញមួយដំណើរកម្សាន្តនេះតែម្តង រីឯមិត្តស្រីរបស់លោក ដែលតារាចម្រៀងស្រី មានឈ្មោះថា Grimes បានដើរតាមពីក្រោយ ជាមួយស្ពាយកាបូបរបស់របរបន្តិចបន្តួចរបស់ពួកគេ ដែលមើលទៅ អ្នកទាំងបីស្លៀកពាក់យ៉ាងសាមញ្ញ ហើយពួកគេ ពិតជារំភើបចំពោះដំណើរកម្សាន្តមួយនេះខ្លាំងមែនទែន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]