ភ្នំពេញ៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសាកល កំពុងតែវាយលុកនៅក្នុងប្រទេសកម្ពុជា ខណៈដែលបានរកឃើញចំនួនអ្នកឆ្លងជាច្រើនកើតមានឡើងជាបន្តបន្ទាប់ ផងដែរ។
តែអ្វីដែលសំខាន់នោះគឺ បើទោះជាមានអ្នកជំងឺច្រើនដែលស្ថិតនៅក្នុងការព្យាបាលក៏ដោយ តែក្រុមគ្រូពេទ្យ ពិតជាមានភាពស្វាហាប់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺឲ្យបានល្អជាទីបំផុត ដើម្បីឲ្យពួកគេឆាប់បានជាសះស្បើយ នឹងឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗនេះ យោងតាមវីដេអូដែលបានបង្ហោះនៅបណ្ដាញសង្គម ព្រមទាំងមានអ្នកស៊ែរតៗគ្នាជាច្រើន ពិតជាបានបង្ហាញឲ្យឃើញ ពីការដឹងគុណរបស់អ្នកជំងឺទៅកាន់ក្រុមគ្រូពេទ្យ បន្ទាប់ពីខ្លួនត្រូវបានព្យាបាលជាសះស្បើយ ខណៈដែលអ្នកជំងឺរូបនោះ បានបង្ហាញពីកាយវិការលុតជង្គង់សំពះអរគុណចំពោះគ្រូពេទ្យ ដែលនេះជាទឹកចិត្តមួយដ៏ល្អប្រពៃ និងគួរឲ្យសរសើរពីមនុស្សជាច្រើន ផងដែរ៕
ប្រភព៖ DAY
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]