បរទេស៖ មនុស្សភាគច្រើនសុទ្ធតែដឹងហើយថា មហាសេដ្ឋី Elon Musk មានបំណងនាំមនុស្សជាតិទៅភពអង្គារ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មួយនេះថែមទាំងបាននិយាយខ្លួនឯងទៀតថា ពេលលោកស្លាប់លោកចង់បញ្ចុះនៅលើភពអង្គារថែមទៀតផង។

ហើយចម្លែកអី! នៅក្នុងសៀវភៅមួយក្បាលដែលមានឈ្មោះថា Mars Project: A Technical Tale (Das Marsprojekt) សរសេរដោយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ លោក Von Braun តាំងពីឆ្នាំ1953 ស្រាប់តែបានសរសេរថា មនុស្សម្នាក់ដែលមានឈ្មោះថា Elon នឹងនាំមនុស្សជាតិទៅភពអង្គារ។ តើនេះគ្រាន់តែភាពចៃដន្យ ឬក៏យ៉ាងណា? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីធ្វីតធឺ
ធ្វីតធឺ

គួរបញ្ចាក់ផងដែរថា សៀវភៅនេះគឺសរសេរឡើងដោយអ្នករូបវិទូអាល្លឺម៉ង់អាមេរិក Wernher Von Braun ដែលលោកក៏ជាវិស្វករអវកាស និងព្រមទាំងជាស្ថាបត្យករអវកាសផងដែរ។ អ្នកវិទ្យាសាស្ត្ររូបនេះគឺជាអ្នកអភិវឌ្ឍន៍ដ៏សំខាន់ម្នាក់នៃរ៉ុក្កែត V-2 របស់ Nazi អាល្លឺម៉ង់នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2។ បន្ទាប់ពីសង្គ្រាមចប់ លោក Von Braun បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់បានជួយរៀបចំរបៀបវារៈរុករកអវកាសរបស់ទីភ្នាក់ងារអវកាសណាសា។

នៅក្នុងសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រនេះ លោក Von Braun និយាយអំពីដំណើរទៅកាន់ភពអង្គារនៅពាក់កណ្តាលសម័យសង្រ្គាមត្រជាក់។ គាត់បានប្រមើលមើលថា អាណានិគមមនុស្សនៅលើភពអង្គារនឹងត្រូវដឹកនាំដោយមនុស្សម្នាក់ដែលមានឈ្មោះថា "Elon"។

ទោះយ៉ាងណាក៏ដោយ មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ទៀតបានលើកឡើងកាលពីឆ្នាំមុនថា “Elon” ដែលនៅក្នុងសៀវភៅនេះមិនមែនជាឈ្មោះនោះទេ ប៉ុន្តែគ្រាន់តែជាងារមួយតែប៉ុណ្ណោះ៕

Join us: https://t.me/khmerload

រូបភាពពីធ្វីតធឺ
សៀវភៅបកប្រែជាអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]