អាមេរិក៖ នៅក្នុងថ្ងៃនេះ មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងបណ្តាញសង្គម ដោយសារតែលោក Jack Paul ត្រូវបានរងនូវការវាយតប់ប៉ុន្មានដៃ ក្រោយពេលដែលលោក ព្យាយាមដុតកម្ដៅទៅកាន់ កំពូលតារាប្រដាល់ Floyd Mayweather។
ដោយស្ថិតក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីការប្រកួតប្រដាល់រវាង Floyd Mayweather និង Logan Paul ដែលនឹងមានខែក្រោយនេះ ស្រាប់តែ Jack Paul បានព្យាយាមចូលជួយបងប្រុសរបស់ខ្លួន ដោយនិយាយទល់មុខនឹង Floyd Mayweather បានមួយសន្ទុះ ប៉ុន្តែរំពេចនោះស្ថានការណ៍ចាប់ផ្តើមប្រែប្រួលដោយសារតែ លោកបែរជាហ៊ានទាញមួករបស់តារាប្រដាល់ជើងចាស់នេះ មកពាក់នៅនឹងក្បាលខ្លួនឯងទៅវិញ ទើបបន្ទាប់មកសង្គ្រាមវាយតប់បានចាប់ផ្តើមភ្លាមៗតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាពរញ៉េរញ៉ៃនៃការប្រើកម្លាំងបាយបានបង្កឡើងមួយសន្ទុះ ទើប Jack Paul ត្រូវបានគ្នីគ្នារបស់លោក ព្យាយាមទាញលោកឲ្យចូលទៅក្នុងបន្ទប់មួយ បន្ទាប់ពីត្រូវអង្គរក្ស Floyd Maywearther វាយត្រូវប៉ុន្មានដៃចំមុខរួចមក។
បន្ទាប់ពីវីដេអូការប៉ះទង្គិចនេះត្រូវបានចែកចាយជាបន្តបន្តបន្ទាប់រួចមក ទស្សនិកជនក៏មិនបានពេញចិត្តនឹង អាកប្បកិរិយាមិនគួរឲ្យគោរពរបស់ Jack Paul ដែរ ដោយសារតែលោកទើបមានវ័យ២៤ឆ្នាំប៉ុណ្ណោះ ខណៈពេលដែល Floyd Mayweather មានវ័យដល់ទៅ៤៤ឆ្នាំទៅហើយ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]