ភ្នំពេញ៖ ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រ និងការលើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោកគ្រូបានជាប់ជាបេក្ខជនម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកគ្រូត្រូវបានគេជ្រើសរើសជាជ័យលាភី លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨១ លោកគ្រូឆ្លងកាត់បទពិសោធ និងមានស្នាដៃជាច្រើនក្នុងវិស័យអប់រំ រហូតដល់លោកគ្រូត្រូវបានតែងតាំងជានាយក វិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុងឆ្នាំ១៩៩៩។
ក្នុងតួនាទីជានាយក លោកគ្រូ ឡុញ នាង និងលោកគ្រូ អ្នកគ្រូ ជាសហការីរបស់លោក បានផ្តួចផ្តើមគំនិតជាច្រើនដើម្បីជួយធ្វើឱ្យការអប់រំនៅក្នុងមូលដ្ឋាន មានភាពរីកចម្រើន។
លោកគ្រូថ្លែងថា៖
លោកបន្ថែមថា៖
គំនិតផ្តួតផ្តើមទាំងនេះ រួមមានសិស្សខ្សោយ និងសិស្សក្រីក្រ ដែលមានប័ណ្ណក្រីក្រប្រភេទ១ និង២ ដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន នឹងទទួលបានការរៀនគួរ និងផ្ញើកង់នៅសាលារៀនដោយឥតគិតថ្លៃ អាណាព្យាបាលសិស្សដែលទទួលមណរភាពនឹងទទួលបានប្រាក់ ១០ម៉ឺរៀល ជួយឧបត្ថម្ភសិស្សពី ១០ ទៅ ១៥នាក់ ក្នុងមួយខែតាមរយៈការទិញសម្ភារសិក្សា និងកង់សម្រាប់ពួកគេ លើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា និងជួយការងារសហគមន៍មួយចំនួនទៀងផងដែរ។
កុមារា ណន វ៉ាន់ដា អាយុ ១៦ឆ្នាំ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលទទួលបានការឧបត្ថម្ភពីលោកគ្រូ ឡុញ នាង។ សព្វថ្ងៃ វ៉ាន់ដា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ។
កុមារាដែលកើតមកមានតែដៃម្ខាងពីកំណើតម្នាក់នេះ ជួបប្រទះការលំបាកខ្លាំងនៅក្នុងជីវភាពគ្រួសារ ខ្វះសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលា។
អង្គុយក្រោមផ្ទះតូចមួយ ដែលសាងសង់ក្រោមគម្រោងរបស់អង្គការសប្បុរសធម៌ វ៉ាន់ដា ថ្លែងថា៖
តែឥឡូវនេះ វ៉ាន់ដា មានភាពធូរស្រាលខ្លះ បន្ទាប់ពីកុមារារូបនេះ ទទួលបានការរៀនគួរដោយមិនអស់ប្រាក់ សម្ភារសិក្សាមួយចំនួន និងទទួលបានកង់មួយសម្រាប់ជិះទៅរៀនពីលោកគ្រូ ឡុញ នាង។ ប្អូនស្រីរបស់ វ៉ាន់ដា គឺកុមារី ណន រក្សា អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ ក៏ទទួលបានការឧបត្ថម្ភពីលោកគ្រូ ឡុញ នាង ផងដែរ។
អ្នកនាង អុល យូរ៉ា គឺជាអតីតសិស្សក្រីក្រ ដែលធ្លាប់ទទួលបានជំនួយពីក្រុមការងាររបស់លោកគ្រូ ឡុញ នាង។ ស្រ្តីវ័យ ៣០ឆ្នាំរូបនេះ បានរំឭករឿងរ៉ាវអតីតកាលថា កាលអ្នកនាងរៀននៅថ្នាក់ទី៩ ក្នុងឆ្នាំ២០០៨ អ្នកនាងជួបការលំបាកខ្លាំងខាងផ្នែកជីវភាព និងរស់នៅជាមួយជីដូន ដោយសារម្តាយបានទទួលមរណភាព ហើយម្ដាយគាត់ក៏បានលែងលះគ្នាជាមួយឪពុក តាំងពីអ្នកនាងនៅតូច ដែលនេះជាហេតុធ្វើឲ្យគាត់ចង់ឈប់រៀន ព្រោះមិនដឹងថាគួរទៅរស់នៅជាមួយអ្នកណា។
ដោយឃើញស្ថានភាពបែបនេះ ក្រុមការងាររបស់លោកគ្រូ ឡុញ នាង បានទៅជួបគាត់ដើម្បីលួងលោម និងលើកទឹកចិត្ត និងជំរុញឱ្យគាត់បន្តការសិក្សា ដោយមានការផ្តល់ជូនជាថវិកា និងសម្ភារសិក្សា រហូតដល់អ្នកគ្រូបានបញ្ចប់វិទ្យាល័យ និងប្រឡងជាប់ក្លាយជាគ្រូបង្រៀនកម្រិតបឋមសិក្សា។ សព្វថ្ងៃ អ្នកនាងបង្រៀននៅសាលាបឋមសិក្សាឱង្ការាម។
អ្នកនាងថ្លែងថា៖
ក្រៅពីប្រើប្រាស់ប្រាក់អាហារូករណ៍ ១៨ម៉ឺនរៀ ក្នុងម្នាក់សម្រាប់សិស្ស ៩០នាក់ (សិស្សថ្នាក់ទី៧ ទី ៨ និងទី ៩) ក្នុងមួយឆ្នាំ ដែលក្រសួងផ្តល់ជូនសិស្សក្រីក្រ ថវិកាដែលក្រុមការងាររបស់លោកគ្រូ ឡុញ នាង ប្រើប្រាស់សម្រាប់សកម្មភាពសប្បុរសធម៌នេះ គឺបានមកពីប្រាក់ចំណូលពីការផ្ញើកង់ម៉ូតូ វិភាគទានទីតាំងអាហារដ្ឋាននៅក្នុងសាលា និងប្រាក់ពីសប្បុរសជនក្នុង និងក្រៅសហគមន៍ ជាពិសេសពីអតីតសិស្សដែលបានបញ្ចប់ការសិក្សាពីសាលានេះ។
បើទោះជាលោកគ្រូ ឡុញ នាង បានចូលនិវត្តន៍ក្នុងពេលថ្មីៗនេះទៅហើយក្តី តែលោកថ្លែងថា លោកនាយកថ្មីនឹងបន្តអនុវត្តសកម្មភាពសប្បុរសធម៌ទាំងនេះ។
អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធី ពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះ មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ៕
ទស្សនាវីដេអូអំពីលោកគ្រូ ឡុញ នាង ខាហក្រោមនេះ៖
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]