សាំងហ្គាពួរ៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសចាស់វស្សាដ៏ល្បីឈ្មោះលោក Christopher Lee បានរំលឹកប្រវត្តិដ៏សែនជូរចត់ មិនអាចបំភ្លេចមិនបាន ដោយតារាសម្តែងជនជាតិសឹង្ហបុរីរូបនេះ បានចែករំលែកអំពីថ្ងៃដែលរូបលោកត្រូវបានជាប់ពន្ធនាគារពីបទរំលោភច្បាប់ចរាចរណ៍។
ត្រឡប់ទៅកាលឆ្នាំ ២០០៦ តារាសម្តែងក្នុងរឿង «អ្នកក្លាហានឥន្ទ្រីទេព» ត្រូវបានចាប់ខ្លួនពីបទបើកបរស្រវឹងនិងបង្កគ្រោះថ្នាក់ចរាចរណ៍លោកត្រូវបានពិន័យរដ្ឋបាលនិងឃុំខ្លួនអស់រយៈពេល ១ ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលនេះកេរ្តិ៍ឈ្មោះរបស់តារាប្រុសវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នៅពេលនោះ ថែមទាំងត្រូវបានកាត់ចេញពីគម្រោងខ្សែភាពយន្តជាច្រើន គួបផ្សំទៅនឹងត្រូវទូទាត់សងសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មរាប់សែនដុល្លារទៀតផង។
តួយ៉ាង តារាសម្តែងរូបនេះបានចែករំលែកថាអរគុណចំពោះរឿងអាស្រូវនេះ បានដឹងថាមិនថា ត្រូវធ្វើអ្វីមួយត្រូវចេះប្រុងប្រយ័ត្ន ចាប់តាំងពីពេលនោះមកស្វាមីរបស់តារាសម្តែងស្រី Fann Wong ព្យាយាមរំលឹកខ្លួនរបស់លោកថា មិនធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រខកចិត្តម្តងទៀតនោះឡើយ។
គួររលឹកផងដែរថា Christopher Lee ជាជនជាតិចិនកើតនៅប្រទេសម៉ាឡេស៊ី។ គាត់គឺជាតារាសម្តែងដ៏ល្បីល្បាញបំផុតនៃប្រទេសសាំងហ្គាពួរ ក៏ជាតារាដែលមានតម្លៃថ្លៃជាងគេទាំង ១០ នៅក្នុងប្រទេសមួយនេះផងដែរ។
ក្នុងអាជីពរបស់តារាសម្តែងរូបនេះ បានខិតខំសាងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន បន្ទាប់ពីបានប្រឡូកក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ រូបលោក ក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងគម្រោងភាពយន្តនៅហុងកុងតៃវ៉ាន់ផងដែរ ជាក់ស្តែងថ្មីៗនេះ តារាសម្តែងរូបនេះបានឡើងកាន់តំណែងជាអ្នកដឹកនាំរឿង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]